website_news:2018030403

ថៃព្រមានចាត់វិធានការលើថៅកែដែលមិនបានចុះបញ្ជីពលករបរទេស

http://kleykley.sabay.com.kh/ ថ្ងៃទី ០២ ខែមេសា ឆ្នាំ២០១៨ ម៉ោង 15:54

ក្រសួងការងារថៃ បានព្រមានកាលពីថ្ងៃទី០១ មេសាថា អាជ្ញាធរនឹងចាត់វិធានការលើថៅកែដែលខកខានមិនបានចុះបញ្ជីពលករបរទេស។ ការព្រមាននេះ បានធ្វើឡើងក្នុងពេលដែលពលករបរទេសប្រមាណ ៦ម៉ឺននាក់ នៅមិនទាន់បានចុះបញ្ជីរួចរាល់ បន្ទាប់ពីថ្ងៃចុះឈ្មោះ ត្រូវបានបញ្ចប់កាលពីថ្ងៃ៣១ មីនា ឆ្នាំ២០១៨។ ក្រោយពីបិទការចុះឈ្មោះ ទិន្នន័យផ្លូវការ បានបង្ហាញថា ពលករចំនួនជាង ១,៣លាននាក់ មកពីប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា បានចុះឈ្មោះរួចរាល់ដោយស្របច្បាប់ដើម្បីធ្វើការក្នុងប្រទេសថៃ។ លោក Adul Saengsingkaew រដ្ឋមន្ត្រីក្រសួងការងារថៃ បាននិយាយនៅសន្និសីទកាសែតថា ពលករដែលមិនទាន់បានចុះបញ្ជីឈ្មោះ ត្រូវតែត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញ។ គូសបញ្ជាក់ថា ច្បាប់ប្រទេសថៃថ្មីស្តីពីពលករបរទេស នឹងធ្វើការពិន័យជាសាច់ប្រាក់ចាប់ពីជាង១២ម៉ឺនដុល្លារ ដល់២៥ម៉ឺនដុល្លារចំពោះពលករបរទេសខុសច្បាប់ម្នាក់ៗក្នុងប្រទេសថៃ ដោយប្រាក់ទាំងនោះនឹងត្រូវបង់ដោយក្រុមថៅកែ។ រីឯពលករវិញ អាចប្រឈមមុខនឹងការជាប់គុកចំនួន៥ឆ្នាំ ឬពិន័យជាសាច់ប្រាក់ពី ៦៤ដុល្លារដល់ជាង៣២០០ដុល្លារ ឬទាំងពីរតែម្តង (ជាប់គុកផង បង់ប្រាក់ពិន័យផង)៕ ប្រភព៖ Bangkokpost ប្រែសម្រួល៖ អ៊ឹម ម៉េងស៊ាង

website_news/2018030403.txt · Last modified: 2018/04/03 15:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki