website_news:2018030404

ក្រសួងមហាផ្ទៃ ដាក់កំហិតសមត្ថកិច្ចទប់ស្កាត់ការលួចបង្កើតច្រករបៀងខុសច្បាប់

http://bayontv.com.kh/ 02/04/2018

កោះកុង ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ បានដាក់កំហិតយ៉ាងម៉ឺងម៉ាត់មួយដល់កម្លាំងនគរបាលទីបញ្ជាការស្រាលប្រចាំទិសខេត្តកោះកុង ចាំបាច់អនុវត្តពិនិត្យ និងទប់ស្កាត់ឱ្យខាងតែបានចំពោះសកម្មភាពលួចលាក់បង្កើតច្រករបៀងខុសច្បាប់ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ កងកម្លាំងនគរបាលការពារវរៈព្រំដែនប្រចាំទិសកោះកុង ត្រូវបានដាក់កំហិតឲ្យទប់ស្កាត់ការលួចបង្កើតច្រករបៀង ខុសច្បាប់ ពីព្រោះបញ្ហាច្រករបៀងងាយបង្កភាពមិនប្រក្រតីតាមខ្សែបន្ទាត់ព្រំដែន បាត់បង់ចំណូលថវិកាជាតិ និងបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងករណីខ្វះទំនួលខុសត្រូវលើការបំពេញភារកិច្ច។ ប្រសិនបើកងកម្លាំងសមត្ថកិច្ច ឬ អាជ្ញាធរណាមួយ ហ៊ានលួចបើកច្រករបៀងដោយគ្មានការអនុញ្ញាត នឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម អ៊ុក គឹមលេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អំឡុងពេលចុះសំណេះសំណាលជាមួយកងកម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ២៦៩ និងវរៈព្រំដែនទឹកលេខ៨២៧ កាលពីចុងសប្តាហ៍ មុននេះ។

ឯកឧត្តម បានក្រើនរឭកថា ការលួចបង្កើតច្រករបៀងគ្មានការអនុញ្ញាតត្រឹមត្រូវ គឺអាចនឹងបាត់បង់ទឹកដី ព្រោះ ច្រករបៀងខ្លះ មិនឈរលើទឹកដីព្រំដែនពិតប្រាកដនោះទេ។ ចំណុចទាំងនេះហើយ ដែលធ្វើឱ្យកម្លាំងនគរបាលជាតិលំបាក នឹងដឹងអំពីភូមិសាស្ត្រទឹកដីរបស់ខ្លួនច្បាស់លាស់។ ដូច្នេះ កុំគិតតែប្រយោជន៍បុគ្គល ធ្វើបាត់ទឹកដីរបស់ខ្លួនឲ្យសោះ។ ឯកឧត្តម បានបញ្ជាក់ថា ប្រសិនបើកម្លាំងនគរបាល ឬអាជ្ញាធរណាមួយ ហ៊ានលួចលាក់បង្កើតច្រករបៀងខុសច្បាប់គ្មានការអនុញ្ញាត ហើយកើតមានបទល្មើសតាមខ្សែបន្ទាត់ព្រំដែន នឹងទទួលខុសត្រូវរាល់ទង្វើរបស់ខ្លួនចំពោះមុខច្បាប់ជាធរមាន។ ឧត្តមសេនីយ៍ សំឃិត វៀន ស្នងការនគរបាលខេត្តកោះកុង បានឲ្យដឹងថា មូលដ្ឋានខេត្តកោះកុង គឺមានតែច្រក ព្រំដែនអន្តរជាតិចាំយាមមួយប៉ុណ្ណោះ។ កន្លងទៅ ក៏មានច្រករបៀងគីរីវង្សផងដែរ ប៉ុន្តែត្រូវបានរដ្ឋាភិបាលសម្រេចបិទជា ស្ថាពរហើយ នៅដើមឆ្នាំ២០១៨នេះ ចៀសវាងកើតមានបញ្ហាខុសប្រក្រតី។ ច្រករបៀងគីរីវង្ស មានលក្ខណៈខុសពីច្រករបៀងតាមបណ្តាខេត្តដ៏ទៃទៀត ព្រោះវាពុំមែនជាច្រកសម្រាប់នាំចេញនាំចូលទំនិញពាណិជ្ជកម្មនោះទេ។ ទោះយ៉ាងណា លោកនឹងខិតខំអនុវត្តតួនាទីភារកិច្ចការពារ និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់តាមខ្សែក្រវ៉ាត់ព្រំដែនឱ្យបានល្អប្រសើរ។

កាលពីចុងខែតុលា ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជា ឱ្យបិទច្រករបៀងខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនទាំងអស់នៅទូទាំងប្រទេស ដោយសារតែការបង្កបញ្ហាច្រើនជាងការ ទទួលបានផលចំណេញ

website_news/2018030404.txt · Last modified: 2018/04/03 15:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki