website_news:2018030801

ពលរដ្ឋខ្មែរ៩នាក់ ត្រូវអគ្គកុងស៊ុលខ្មែរ នៅថៃអន្តរាគមន៍ ឲ្យត្រឡប់មក កម្ពុជាវិញ

https://www.dap-news.com/kh/ ព្រហស្បតិ៍, 02 សីហា ២០១៨ 18:48 ដោយ: ដើមអម្ពិល ID:121

ភ្នំពេញ៖ ស្ថានអគ្គកុងស៊ុល កម្ពុជាប្រចាំខេត្តសាកែវ បានសហប្រតិបត្តិការ និងសហការជាមួយអាជ្ញាធរពាក់ពន្ធ ទាំងភាគីថៃ និងកម្ពុជា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ បានអន្តរាគមន៍ឲ្យពលរដ្ឋខ្មែរចំនួន៩នាក់ ដែលត្រូវបានអាជ្ញាធរ ថៃចាប់ខ្លួន កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៨ ពីបទឆ្លងដែនខុសច្បាប់ និងដឹកជញ្ជូនទំនិញរំលោភ កម្មសិទ្ធិបញ្ញាចូលដឹកដីថៃ ដោយខុសច្បាប់ បានវិលត្រឡប់ ទៅជួបជុំគ្រួសារនៅកម្ពុជា វិញ តាមច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត-ខ្លងលឹក។ នេះបើតាមការផ្សព្វផ្សាយ នៅលើគេហទំព័រ របស់ស្ថានអគ្គកុងស៊ុល កម្ពុជាប្រចាំខេត្តសាកែវ នៅល្ងាចថ្ងៃ២ សីហា៕

website_news/2018030801.txt · Last modified: 2018/08/03 15:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki