website_news:2018030802

ម្តាយនិងទារកឆ្លងផុតឧបសគ្គដ៏កម្រកណ្តាលជលសារលើទឹកដីថៃ

https://www.facebook.com/matemohachunnews/ សារព័ត៌មាន មតិមហាជន ថ្ងៃទី02 សីហា ២០១៨

បន្ទាយមានជ័យ៖ ការសម្រាលកូនមុនពេលកំណត់(មិនទាន់គ្រប់ខែ)បានធ្វើឲ្យស្ត្រីជាពលករខ្មែរម្នាក់ជួបការលំបាក ព្រោះនាងឈឺពោះខ្លាំងត្រូវដឹកតាមទូកម៉ាស៊ីនឆ្លងកាត់ផ្ទៃសមុទ្រដាច់កន្ទុយភ្នែកពីកោះមួយនៅខេត្តរ៉ាក់យ៉ង ដើម្បីឡើងគោករកពេទ្យជួយសង្រ្គោះ។ហេតុការណ៌ដ៌កម្រនេះបានកើតឡើងកាលពីវេលាទាបភ្លឺព្រឹកថ្ងៃទី01សីហា 2018 លើស្ត្រីជាពលករខ្មែរម្នាក់ធ្វើការនៅរីសតមួយលើកោះស្មាច់នៃខេត្តរ៉ាក់យ៉ងប្រទេសថៃ។សាច់ញាតិប្រាប់ថាស្ត្រីឈឺពោះសម្រាលកូននេះទើបតែមានផ្ទៃ8ខែតែប៉ុណ្ណោះទើបមិនបានប្រុងប្រយ័ត្នជាមុន។ថ្វីត្បិតតែករណីនេះប្រៀបបាននិងការឆ្លងសមុទ្រមិនមែនឆ្លងទន្លេព្រោះតែបានឆ្លងកាត់មហាសាគរដ៌ធំល្វឹងល្វើយហើយទារកក៌អើតចេញមើលពន្លឺថ្ងៃពីផ្ទៃម្តាយផុតក្បាលទៅហើយនោះប៉ុន្តែបានសម្រាលយ៉ាងមានសុវត្ថិភាពខណៈមកដល់មាត់កំពង់ផែប៉ះចំសមត្ថកិច្ចនិងក្រុមសង្រ្គោះរបស់ថៃជួយទាន់ពេល៕ដោយធីតា

website_news/2018030802.txt · Last modified: 2018/08/03 15:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki