website_news:2018030803

ក្រុមការងារទីប្រឹក្សាទទួលបន្ទុកពលករ បានចុះទៅមន្ទីរពេទ្យខេត្តរ៉ាក់យ៉ង ដើម្បីសួរសុខទុក្ខពលការិនីឈ្មោះ សេម សម្បត្តិ

https://www.facebook.com/ ទីប្រឹក្សាទទួលបន្ទុកពលករប្រចាំប្រទេសថៃ ថ្ងៃទី02 សីហា ២០១៨

នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែទុ.សាឍ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៨ ក្រុមការងារទីប្រឹក្សាទទួលបន្ទុកពលករ បានចុះទៅមន្ទីរពេទ្យខេត្តរ៉ាក់យ៉ង ដើម្បីសួរសុខទុក្ខពលករឈ្មោះ សេម សម្បត្តិ ។ពលកររូបនេះបានធ្វើដំណើរពីកន្លែងធ្វើការរបស់ខ្លួននៅលើកោះសាម៉េត ខេត្តរ៉ាក់យ៉ង តាមរយៈនាវាលឿន ក្នុងគោលបំណងមកមន្ទីរពេទ្យក្នុងទីរួមខេត្តរ៉ាក់យ៉ង ដើម្បីសម្រាលកូន ប៉ុន្តែមិនទាន់មកដល់មន្ទីរពេទ្យផង ពលករបានសម្រាលកូននៅតាមផ្លូវតែម្តង ទើបតៃកុងទូកបានទាក់ទងក្រុមមូលនិធិ ដើម្បីរងចាំជួយសម្រួលបញ្ជូនទៅមន្ទីរពេទ្យ។ បច្ចុប្បន្នទាំងម្តាយ និងទារក(ភេទប្រុស)មានសុខភាពល្អប្រក្រតី និងអាចចេញពីមន្ទីរពេទ្យបានក្នុងរយៈពេល០១-០២ថ្ងៃខាងមុខនេះ។ ជាមួយគ្នានេះដែរ ក្រុមការងារក៏បានជួយឧបត្ថម្ភនូវថវិការមួយចំនួនផងដែរ។

website_news/2018030803.txt · Last modified: 2018/08/03 15:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki