website_news:2018031201

អាជ្ញាធរថៃចាប់បញ្ជូនពលរដ្ឋខ្មែរ១៣នាក់មកស្រុកវិញ បន្ទាប់ពីពួកគេលួចឆ្លងដែនខុសច្បាប់

http://ppd-news.net/ Posted By: admin November 30, 2018

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋខ្មែរចំនួន១៣នាក់ក្នុងនោះមានស្រីចំនួន៤នាក់ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកឲ្យភាគីកម្ពុជាវិញ កាលពីម្សិលមិញតាមច្រកអន្តរជាតិជាំស្រងាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បន្ទាប់ពីពួកគេឆ្លងដែនខុសចច្បាប់ទៅរកការងារធ្វើនៅក្នុងទឹកដីថៃ។ ពលរដ្ឋខ្មែរចំនួន១៣នាក់ មានទី១.ឈ្មោះ ជាក ច្រឹក ភេទស្រី អាយុ៣៥ឆ្នាំ,ទី២.ឈ្មោះ ម៉ាន នាត ភេទប្រុស អាយុ៤៨ឆ្នាំ, ទី៣.ឈ្មោះ ពែក ហេន ភេទប្រុស អាយុ៣២ឆ្នាំ, ទី៤.ឈ្មោះ ហ៊ន វី ភេទស្រី អាយុ៣៩ឆ្នាំ, ទី៥.ឈ្មោះ ធឿន ធារិទ្ធិ ភេទប្រុស អាយុ២០ឆ្នាំ, ទី៦.ឈ្មោះ ឆាត ផល ភេទប្រុស អាយុ៣៣ឆ្នាំ, ទី៧.ឈ្មោះ ក្រិត សុផាត ភេទប្រុស អាយុ១៩ឆ្នាំ, ទី៨.ឈ្មោះ ក្រឹក សុភារ័ក្ស ភេទប្រុស អាយុ២១ឆ្នាំ, ទី៩.ឈ្មោះ ហិន ហេង ភេទប្រុស អាយុ១៩ឆ្នាំ, ទី១០.ឈ្មោះ ឃួន តូ ភេទប្រុស អាយុ៣៦ឆ្នាំ, ទី១១.ឈ្មោះ មាន ធូ ភេទប្រុស អាយុ៣៨ឆ្នាំ, ទី១២.ឈ្មោះ ពុំ រុង ភេទស្រី អាយុ៣៥ឆ្នាំ, និងទី១៣.ឈ្មោះ រ៉េត ទន់ ភេទស្រី អាយុ២៨ឆ្នាំ។ អ្នកទាំង១៣ មានទីលំនៅ ភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ៕

website_news/2018031201.txt · Last modified: 2018/12/03 14:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki