website_news:2018031203

អូស្ត្រាលីផ្លាស់ប្ដូរច្បាប់ថ្មីដើម្បីទប់ស្កាត់ការជួញដូរកុមារកំព្

រា http://ppt-news.net/ ចេញផ្សាយ ថ្ងៃទី 01/12/2018

អូស្ត្រាលី ៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP បានឲ្យដឹងថា ប្រទេសអូស្ត្រាលីបានដាក់កំហិតទៅលើទង្វើនៃការបញ្ឆោតកុមារក្នុងមណ្ឌលកុមារកំព្រាដែលជាទម្រង់នៃទាសភាពនៅក្នុងអ្វីដែលត្រូវបានគេជឿថាជាការផ្លាស់ប្តូរលើកដំបូងរបស់ខ្លួននៅក្នុងពិភពលោក ។ ចំពេលមានការព្រមានថាកុមារនៅតាមបណ្តាប្រទេសក្រីក្រត្រូវបានដឹកជញ្ជូនចូលទៅក្នុងស្ថាប័នដើម្បីឆ្លើយតបទៅនឹងតំរូវការប្រាក់ខែសំរាប់ការងារស្ម័គ្រចិត្តនៅភាគខាងលិចដោយច្បាប់ថ្មីត្រូវបានណែនាំដើម្បីដោះស្រាយបញ្ហានេះ ។ ច្បាប់ស្តីពីទាសភាពសម័យទំនើបត្រូវបានអនុម័តដោយសភាទាំងពីរកាលពីថ្ងៃព្រហស្បតិ៍ ហើយរួមបញ្ចូលទាំងការបញ្ជាក់ពីការជួញដូរ ឬការកេងប្រវ័ញ្ចលើកុមារនៅក្នុងមណ្ឌលកុមារកំព្រា ។ក្រោមច្បាប់ថ្មីនេះដែលគេហៅថា “ការជួញដូរកុមារកំព្រា” នឹងត្រូវបានចាត់ទុកថាជាទាសភាព និងការជួញដូរ ។

លោក Paul Ronalds នៃអង្គការជួយសង្គ្រោះកុមារអូស្ត្រាលីដែលជាក្រុមបញ្ចុះបញ្ចូលក្រៅរដ្ឋាភិបាលបាននិយាយថា “ប្រទេសអូស្ត្រាលីគឺជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោកដែលទទួលស្គាល់ការជួញដូរកុមារកំព្រាជាទម្រង់ទាសភាពសម័យទំនើប” ។គេប៉ាន់ប្រមាណថា ប្រហែល ៨០ ភាគរយនៃកុមារ ៨ លាននាក់នៅតាមមណ្ឌលកុមារកំព្រានៅទូទាំងពិភពលោកមានឪពុកម្តាយ ឬគ្រួសារដែលអាចថែរក្សាពួកគេ ។ ពេលខ្លះកុមារត្រូវបានបញ្ជូនទៅឆ្ងាយដោយឪពុកម្តាយរបស់ពួកគេជឿថាពួកគេនឹងទទួលបានការអប់រំល្អ ។យោងទៅតាមអង្គការសង្គ្រោះកុមារជាងបានឲ្យដឹងថា ៥០ ភាគរយនៃសាកលវិទ្យាល័យប្រទេសអូស្ត្រាលីបានផ្សព្វផ្សាយការស្វែងរកការងារធ្វើឲ្យកុមារកំព្រាជាឱកាសស្ម័គ្រចិត្តនៅបរទេស ។ ក្រុមសកម្មជនសង្ឃឹមថាការផ្លាស់ប្តូរច្បាប់នេះនឹងធ្វើឲ្យពលរដ្ឋអូស្ត្រាលីកាន់តែប្រុងប្រយ័ត្នក្នុងការធ្វើសកម្មភាពស្ម័គ្រចិត្តនៅក្រៅប្រទេស ៕

website_news/2018031203.txt · Last modified: 2018/12/03 14:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki