website_news:2018040106

យុទ្ធនាការផ្សព្វផ្សាយប្រយុទ្ធប្រឆាំងជួញដូរមនុស្ស និងធ្វើចំណាកស្រុកនៅឃុំស្នាមព្រះ ស្រុកបាកាន

http://ann.com.kh/site/news/ ថ្ងៃព្រហស្បតិ៍ 4 ខែមករា 2018 11:25 ព្រឹក

អង្គការអាដ្រាកម្ពុជាប្រចាំខេត្តពោធិ៍សាត់ ក្រោមការគាំទ្រថវិកាពីជំនួយរដ្ឋាភិបាលអូស្ត្រាលី និងងង្គការអាដ្រាអូស្ត្រាលីបាន រៀបចំយុទ្ធនាការផ្សព្វផ្សាយអំពីការប្រឆាំងអំពើរជួញដូរមនុស្ស និងការធ្វើចំណាកស្រុកដោយសុវត្ថិភាពនៅភូមិអណ្តូងសំប៊ួរឃុំស្នាម ព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៣ ខែមករាឆ្នាំ២០១៨ដោយមានអ្នកចូលរួម៣០០នាក់មាន៦ភូមិគឺភូមិអណ្តូងសំប៊ួ អន្លង់មៀន ស្តុកស្វាយ ភ្នៅ សាមគ្គី និងភូមិអារ៉ែន។

លោក រិទ្ធ សារ៉ាយ ប្រធានគម្រោងរបស់អង្គការអាដ្រាកម្ពុជាប្រចាំខេត្តពោធិ៍សាត់ មានប្រសាសន៍ថា យុទ្ធនាការនេះមានគោលបំណងនិងប្រធានបទចំនួន៣សំខាន់ គឺ១-បង្កើនការយល់ដឹងអំពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព ២-ចូលរួមទប់ស្កាត់ការជួញដូរមនុស្សនៅក្នុងសហគមន៍ ៣-បញ្ឈប់ការជក់បារី ។ គម្រោងជម្រើសសម្រាប់កុមារនេះចាប់ផ្តើមនៅឆ្នាំ២០១៤ និងបញ្ចប់នៅឆ្នាំ២០១៩ គ្របដណ្តប់៦០ ភូមិ ៥ឃុំនៅក្នុងស្រុកបាកានមានឃុំខ្នាទទឹង រំលេច បឹងបត់កណ្តោល ត្រពាំងជង និងឃុំស្នាមព្រះមាន ប្រជាពលរដ្ឋ៦ពាន់គ្រួសារស្មើនឹងជាង១៤ពាន់នាក់។

លោកបានលើកឡើងទៀតថា តាមរយៈបទពិសោធន៍និងសកម្មភាពបានបង្ហាញថា ប្រជាពលរដ្ឋនៅក្នុងតំបន់គោលដៅបានចំណាក ស្រុកនៅតែមានការកើនឡើង។ជាក់ស្តែងក្នុងចំណោម៧គ្រួសារមាន៥គ្រួសារឪពុក ម្តាយ បានធ្វើចំណាកស្រុក ទុកកូនឱ្យយាយ តាឬបងប្អូនមើលថែ ធ្វើឱ្យប៉ះពាល់ដល់ដល់កុមារ ដូចជាខ្វះភាពកក់ក្តៅ អាហាមិនបានគ្រប់គ្រាន់ ខ្វះអនាម័យប្រឈមការលូត លាស់ ការរំលោភបំពានលើរាងកាយ និងផ្លូវភេទជាដើម។

ជាមួយគ្នានោះដែរអង្គការអាដ្រាក៏មានកម្មវិធីផ្នែកសុខភាព ដោយសំខាន់ទៅលើផលប៉ះពាល់បណ្តាលមកពីថ្នាំជក់ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ១៩៩៧បានចូលរួមតស៊ូមតិបង្កើតច្បាប់តំបន់គ្មានផ្សែងបារី ក្នុងនោះបានបញ្ចូលក្នុងកម្មវិធីសិក្សាសាលារដ្ឋថ្នាក់ទី៨ដល់ទី១២ទទួលបានភាពជោគជ័យ។ មានប្រសាសន៍ក្នុងឱកាសនោះលោក សឺន សាក់សារ៉ាន់ អភិបាលរងនៃគណៈអភិបាលស្រុកបាកាន បានថ្លែងអំណរគុណ ដល់អង្គការអាដ្រាកម្ពុជាប្រចាំខេត្តពោធិ៍សាត់និងម្ចាស់ផ្តល់ជំនួយដែលបានជ្រើសរើសស្រុកបាកានជាតំបន់គោលដៅក្នុងការជម្រុញ ផ្សព្វផ្សាយអំពីការប្រឆាំងអំពើរជួញដូរមនុស្ស ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាពនិងផលប៉ះពាល់នៃការជក់បារី ។

ប្រធាន បទទាំង៣នេះពិតជាមានសារៈសំខាន់ ហើយក៏ជាសារមួយសម្រាប់ឱ្យប្រជាពលរដ្ឋយើង គប្បីយកចិត្តទុកដាក់ សិក្សាស្វែងយល់ស៊ីជម្រៅឱ្យបានគ្រប់ជ្រុងជ្រោយ ចៀសវាងចាញ់ល្បិចជនខិលខូច នាំឱ្យខាតបង់ថវិកា និងពេលវេលា។ ដូចនេះក្នុងនាមរដ្ឋបាលស្រុក សូមឱ្យប្រជាជនយើងចូលរួមថែរក្សាការពារនូវរាល់សមិទ្ធិផលដែលមាននៅក្នុងមូលដ្ឋានឱ្យបានគង់វង្សយូរអង្វែងប្រយោជន៍ដល់កូន ចៅយើងជំនាន់ក្រោយៗទៀត។ នៅក្នុងយុទ្ធនាការផ្សព្វផ្សាយនោះបុគ្គលិកអង្គការអាដ្រា បានរៀបចំការសម្បែងរឿង និងសំណួរ ចម្លើយ ពាក់ព័ន្ធទៅនឹងប្រធានបទទាំង៣នោះផងដែរ ៕ ស្ងួន ឈឿន

website_news/2018040106.txt · Last modified: 2018/01/04 14:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki