website_news:2018040401

ស្នងការនគរបាលខេត្តអានយ៉ាងនិងស្នងការនគរបាលខេត្តតាកែវ បង្កើនកិច្ចសហប្រតិបតិ្តការរួមគ្នាទប់ស្កាត់បទល្មើសនៅតាមបន្ទាត់ព្រំដែន

http://www.cen.com.kh/ April 3, 2018

តាកែវ ៖ ឆ្លងកាត់និងជំនួបការងារបង្ការនិងទប់ស្កាត់បទល្មើសដែលកើតមានឡើងនៅតាមបន្ទាប់ព្រំដែនកម្ពុជាវៀតណាម អានយ៉ាង តាកែវ លោក ឡេ យាំងទៀង ស្នងការរងនគរបាលខេត្តអានយ៉ាន បានស្នើសុំអោយឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បន្តកិច្ចសហប្រតិបត្តិការអោយកាន់តែខ្លាំងក្លា រួមគ្នាទប់ស្កាត់បទល្មើសសេដ្ឋកិច្ច និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជាពិសេសការជួញដូរគ្រឿងញៀនខុសច្បាប់ប្រភេទកញ្ឆា នៅតាមបន្ទាត់ព្រំដែនរវាងខេត្តទាំងពីរ ។ ការស្នើសុំនេះគឺបានកើតឡើងក្នុងពេលដែលប្រតិភូរនៃស្នងការដ្ឋាននគរបាលខេត្តអានយ៉ាង បានធ្វើដំណើរទស្សនកិច្ចនៅខេត្តតាកែវ ក្នុងឱកាសដែលលោក ឡេ យាំងទៀង អញ្ជើញជួបនិងជូនពរឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរ នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ នាពីថ្ងៃទី ០៣ មេសា ២០១៨ ។

លោកស្នងការរងនគរបាលខេត្តអានយ៉ាងបានបន្តថា បច្ចុប្បន្ននេះបទល្មើសជាច្រើនដែលកើតមានឡើងនៅតាមបន្ទាត់ព្រំដែន គឺសមត្ថកិច្ចយើងរួមជាមួយនិង សមត្ថកិច្ចខេត្តតាកែវ បានសហការគ្នាធ្វើការបង្ក្រាបបានជាច្រើនករណីមកហើយ ដូច្នេះដើម្បីធានា និងរក្សាអោយបានសុវត្តិភាពសន្តិសុខសណ្តាប់ធ្នាប់ រវាងស្រុកនៅជាប់ព្រំដែនខេត្តអានយ៉ាង និងខេត្តតាកែវ យើងត្រូវតែធ្វើការផ្លាស់ប្តូរក៏ដូចជាការផ្តល់នៅព័ត៌មានអោយគ្នាទៅវិញទៅមក អោយបានរហ័សនិងទាន់ពេលវេលាចំពោះមុខសញ្ញា ឆ្លងដែនខុសច្បាប់ រួមមាន មុខសញ្ញាភេរវកម្ម មុខសញ្ញាព្រហ្មទណ្ឌ មុខសញ្ញាជួញដូរមនុស្ស សេដ្ឋកិច្ច និងមុខសញ្ញាផ្សេងៗទៀត ។

ជាកិច្ចឆ្លើយតបឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានឯកភាពបន្តរក្សាសាម្គីភាព មិត្តភាព នូវកិច្ចសហប្រតិបតិ្តការនេះអោយកាន់តែមានចំណងមិត្តភាពកាន់តែរឹងមាំថែមទៀត ហើយលោកនិងខិតខំបន្តសហការគ្នាអោយកាន់តែមានភាពរឹងមាំថែមទៀត រវាងកំលាំងនគរបាលនៃខេត្តទាំងពីរខេត្តតាកែវ ខេត្តអានយ៉ាង ក្នុងការបង្ក្រាបបទល្មើសសេដ្ឋកិច្ច និងបទល្មើសផ្សេងៗទៀត នៅតាមខ្សែបន្ទាត់ព្រំដែន ដោយឈរលើគោលការណ៍ច្បាប់នៃប្រទេសទាំងពីរ កម្ពុជា វៀតណាម ៕ តាកែវ

website_news/2018040401.txt · Last modified: 2018/04/04 15:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki