website_news:2018040404

តុលាការកូវ៉ែតកាត់ទោសប្រហារជីវិតប្តីប្រពន្ធចំពោះការសម្លាប់អ្នកបំរើជនជាតិហ្វីលីពីន

http://www.rasmeinews.com/ April 2, 2018, 10:40 AM

ប្រភពព័ត៌មានពីតុលាការបាននិយាយថា តុលាការនៃប្រទេសកូវ៉ែត កាលពីថ្ងៃអាទិត្យទី០១មេសាបានកាត់ទោសកំបាំងមុខ ដោយប្រហារជីវិត បុរសលីបង់ម្នាក់ និងប្រពន្ធជនជាតិស៊ីរីរបស់គាត់ដោយព្យួរក ចំពោះការសម្លាប់ អ្នកបំរើជនជាតិហ្វីលីពីនម្នាក់ ។ តុលាការនេះ បានចេញការសម្រេចដាក់ទោសនៅក្នុងសវនាការលើកដំបូងក្នុងករណីរបស់អ្នកបំរើឈ្មោះJoanna Demafelis អាយុ២៩ឆ្នាំនេះ ដែលសាកសពរបស់នាង ត្រូវបានគេរកឃើញនៅក្នុងទូទឹកកក នៅប្រទេសកូវ៉ែត កាលពីដើមឆ្នាំនេះ។

ប្រភពព័ត៌មាននេះ បាននិយាយប្រាប់សារព័ត៌មានAFP ការកាត់ទោសនេះនៅតែអាចប្តឹងឧទ្ធរណ៍បានប្រសិនបើប្តីប្រពន្ធនេះ ត្រឡប់ទៅប្រទេសកូវ៉ែតវិញ។ ឯកអគ្គរដ្ឋទូតហ្វីលីពីន លោក Renato Pedro Villa បានបដិសេធមិនធ្វើអត្ថាធិប្បាយលើសាលក្រមនេះទេដោយបានប្រាប់ សារព័ត៌មានAFP ថាប្រទេសរបស់លោកនឹងរង់ចាំមើលការអនុវត្តទោស លើជនល្មើសប្តីប្រពន្ធនេះ។ ប្តីប្រពន្ធនេះត្រូវបានចាប់ខ្លួនកាលពីខែកុម្ភៈនៅប្រទេសស៊ីរី បន្ទាប់ពីមានការតាមចាប់ខ្លួនដោយប៉ូលិសអន្តរជាតិ។ ក្រុមអាជ្ញាធរស៊ីរីបានប្រគល់ប្តីឈ្មោះ Nader Essam Assaf នេះ ទៅឱ្យក្រុមអាជ្ញាធរលីបង់ខណៈដែលប្រពន្ធជនជាតិស៊ីរីរបស់គាត់ស្ថិតនៅក្រោមការឃុំឃាំងនៅទីក្រុងដាម៉ាស ប្រទេស៊ីរី៕ ដោយ៖សុខា

website_news/2018040404.txt · Last modified: 2018/04/04 15:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki