website_news:2018040502

លោកវរៈសេនីយ៍ឯក ង៉ែត ព្រឿង ប្រឆាំងនឹងបទបញ្ជាសម្ដេចក្រឡាហោម ស ខេង បើកច្រករបៀងនាំពលករ និងទំនិញគេចពន្ធឆ្លងដែនដោយខុសច្បាប់

http://bayontv.com.kh/ 03/05/2018

បន្ទាយមានជ័យ ៖ ប្រភពព័ត៌មាន បានទម្លាយថា លោកវរសេនីយ៍ឯក ង៉ែត ព្រឿង កំពុងប្រឆាំង និងបទបញ្ជាសម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បើកច្រករបៀងខុសច្បាប់ នាំពលករ នឹងទំនិញគេចពន្ធឆ្លងដែន ដោយខុសច្បាប់ ។ ប្រភពព័ត៌មាន ដដែល បានបន្ដថា លោកវរៈសេនីយ៍ឯក ង៉ែត ព្រឿង មិនគិតពីសុវត្ថិភាព ពលករចំណាកស្រុក និង លោកគិតតែពីប្រមូលលុយដាក់ ហោប៉ៅ នឹងគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ លោកវរសេនីយ៍ឯក ង៉ែត ព្រឿង បានបើកច្រករបៀង អនុញ្ញាតឲ្យពលករខ្មែរ លួចឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ មិនខ្លាចពលករជួបនឹងការដេញចាប់ ពីសមត្ថកិច្ចថៃនោះទេ…??? ខ្លះទៀត បើករថយន្តរត់គេច ជួបនិងឧបទ្ទវហេតុផ្សេង ៗ ហើយបានចាប់បញ្ជូនមក កម្ពុជាវិញ ក្នុង១ថ្ងៃៗ មិនក្រោមពី២០០នាក់ ទៅ២៥០នាក់ រឺអាចលើសពីនេះទៅទៀត។

សូមបញ្ជាក់ថា ស្ថិតក្នុងភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ គ្រប់គ្រងដោយ លោកវរសេនីយ៍ឯក ង៉ែត ព្រឿង យោធាភូមិភាគ៥ តំបន់អភិវឌ្ឍន៍ភ្នំឆ័ត្រ បានបើកដៃ អោយកូនចៅរបស់ខ្លួន ឃុបឃិតគ្នា ជាមួយមេខ្យល់ នាំពលករ នឹងទំនិញគេចពន្ធឆ្លងដែនដោយខុសច្បាប់ មានទាំងរថយន្តសេរីទំនើប ថែមទាំងមានរថយន្តតាក់ស៊ី ក្នុងនោះក៏មានមន្ត្រីរាជការ បានចូលទៅដឹក ។

សូមរំលឹកថា កន្លងមក សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានបញ្ជាក់ថា (ច្រករបៀង )ទាំងអស់ ត្រូវតែបិត មិនឲ្យបើកនោះឡើយ ព្រោះនាំអោយខាតបង់ ដល់ថវិកាជាតិ យ៉ាងច្រើនផងដែរ “។ ពាក់ព័ន្ធព័ត៌មាន ខាងលើនេះ BTV News មិនអាចសុំការបំភ្លឺពី លោកវរៈសេនីយ៍ឯក ង៉ែត ព្រឿង បាននៅឡើយទេ យើងនិងរងចាំការបកស្រាយគ្រប់ពេល ដើម្បីទទួលបានភាពយុត្ដិធម៌៕

website_news/2018040502.txt · Last modified: 2018/05/04 14:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki