website_news:2018040503

អាជ្ញាធរថៃ ចាប់ជនសង្ស័យចាក់សម្លាប់ ពលករខ្មែរ បានហើយ

https://www.dap-news.com/kh/ ព្រហស្បតិ៍, 03 ឧសភា ២០១៨ 07:15 ដោយ: រិទ្ធិ ជ័យ ID:119

ប៉ៃលិន៖ កម្លាំងអាជ្ញាធរថៃ បានស្រាវជ្រាវចាប់ ជនសង្ស័យម្នាក់ ពីបទចាក់សម្លាប់ពលករខ្មែរ នៅក្នុងវង់ផឹកស៊ី ការឃាត់ខ្លួននេះធ្វើឡើងនៅល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ នៅខេត្តសាមុតប្រាកាន ប្រទេសថៃ បន្ទាប់ពីធ្វើសកម្មភាព រួចជនសង្ស័យបានរត់គេចខ្លួនបានមួយយប់ ។ បើតាមនគរបាលខេត្តប៉ៃលិន ទទួលព័ត៌មានពីអាជ្ញាធរថៃ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ពៅ សីហា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ជាពលករចំណាកស្រុកដូចគ្នា ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង ៩ និង៣០នាទី យប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ មានបើកវង់ផឹកស៊ីមួយរវាងពលករខ្មែរធ្វើការនៅថៃ នៅចំណុចបន្ទប់លេខ១៣ ក្នុងអាផាតមែន ស្ថិតក្នុងភូមិឡាតប្រាធីវ ស្រុកឡាតក្រាបាំង ក្រុងបាងកក ដល់ពេលផឹកស៊ីយូរទៅ ក៏មានជម្លោះពាក្យសម្តីកើតឡើង ។ ទំនាស់ពាក្យសម្តីនេះជនសង្ស័យ ទាញកាំបិតមកចាក់ជនរងគ្រោះឈ្មោះ ចេង រ៉ាក់ ភេទប្រុស អាយុ២៧ឆ្នាំ ជាពលករដូចគ្នា ដែលមានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង ស្លាប់តែម្ដង ៕

website_news/2018040503.txt · Last modified: 2018/05/04 14:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki