website_news:2018040505

ទីតាំងធ្វើលិខិតឆ្លងដែនធ្វើការ ជូនពលករកម្ពុជា នៅខេត្តឈុនបុរី បើកដំណើរការហើយ

http://www.pheaktraprak.com May 1, 2018

ក្រុមការងារផ្ដល់ភាពស្របច្បាប់ ជូនបងប្អូនពលករកម្ពុជានៅក្នុងប្រទេសថៃ បានចល័តទៅបើកដំណើរការ បញ្ជាក់អត្តសញ្ញាណ(ធ្វើលិខិតឆ្លងដែនធ្វើការ) ជូនបងប្អូនពលករកម្ពុជាដែលធ្វើការរស់នៅក្នុងខេត្តឈុនបុរីហើយ ។ បានបើកការិយាល័យធ្វើលិខិតឆ្លងដែនធ្វើការនៅក្នុងហាងទំនើប vicory center Chonburi (ហាងទំនើបវីឃោរីុស៊េនធ័រឈុនបុរី) រៀងរាល់(ច័ន្ទ-សៅរ៍) ចាប់ពីវេលាម៉ោង០៨:៣០នាទីព្រឹកដល់ម៉ោង០៤:៣០នាទីល្ងាច។ ដូច្នេះហើយសូមបងប្អូនពលករកម្ពុជាដែលកំពុងធ្វើការនៅក្នុងខេត្តឈុនបុរី ហើយមិនបានបានធ្វើប៉ាស័្ពរ សូមប្រញាប់រួសរាន់ទំនាក់ទំនងសុំលេខរៀងធ្វើពីមន្ទីការងារខេត្ដឈុនបុរី ដើម្បី បញ្ជាក់អត្តសញ្ញាណអោយបានរួចរាល់តាមការកំណត់។

website_news/2018040505.txt · Last modified: 2018/05/04 14:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki