website_news:2018040506

ក្រុមការងារទទួលបន្ទុកទីប្រឹក្សាពលករកម្ពុជា ប្រចាំប្រទេសថៃ កំពុងរកយុត្តិធម៌ ជូនពលករកម្ពុជា ចំនួន ២៨នាក់

http://www.pheaktraprak.com May 3, 2018

ក្រុមការងារទទួលបន្ទុកទីប្រឹក្សាពលករកម្ពុជា ប្រចាំប្រទេសថៃ បានធ្វើដំណើរមកដាក់ពាក្យបណ្ដឹងនៅមន្ទីរគាំពារពលករ ប្រចាំខេត្តសមុតប្រាកាន ប្រទេសថៃ ។ ក្នុងករណីពលករកម្ពុជាចំនួន ២៨ នាក់ ដែលធ្វើដំណើរចូលមកធ្វើការ នៅក្នុងខេត្ដសមុុតប្រាកាន ប្រទេសថៃ តាមរយៈក្រុមហ៊ុនមួយ ដែលសន្យាថានិងធ្វើឯកសារស្របច្បាប់អោយពួកគាត់យ៉ាងត្រឹមត្រូវ តែពេលវេលាកន្លងទៅជាង ៧ខែ អ្នកគ្រប់គ្រងរោងចក្របានកាត់ប្រាក់ពួកថ្លៃដើររឿងធ្វើលិខិត ឆ្លងដែន MOU អស់់រួចហើយ ប៉ុន្តែបែរជាមិនបានរឿងអោយ ហើយព្រមទាំងបញ្ឈប់ពួកគាត់អោយធ្វើការទៀត ឮយ៉ាងអយុត្តិធម៌ ។ បច្ចុប្បន្ននេះក្រុមការងារទីប្រឹក្សាពលករកម្ពុជាប្រចាំប្រទេសថៃ កំពុងប្រជុំជាមួយមន្ទីរការងារខេត្តសមុតប្រាកាន និង មន្ទីរគាំពារពលករខេត្ត រួមទាំងភ្នាក់ងារមានសមត្ថកិច្ច កំពុងរកវិធានការដោះស្រាយបញ្ហា ជូនបងប្អូនពលករខ្មែរ ដែលរងគ្រោះ អោយទទួលបានយុត្តិធម៌ និងប្រាក់សំណងយ៉ាងត្រឹមត្រូវតាមផ្លូវច្បាប់។ ០៣-០៥-២០១៨

website_news/2018040506.txt · Last modified: 2018/05/04 14:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki