website_news:2018040509

ទូតខ្មែរអំពាវនាវ ដល់ពលករកម្ពុជា ធ្វើការនៅថៃ ឲ្យមកបញ្ជាក់ អត្តសញ្ញាណ ឲ្យបានមុនថ្ងៃទី៣០ មិថុនា

https://www.dap-news.com/kh/ សុក្រ, 04 ឧសភា ២០១៨ 13:00 ដោយ: ធី លីថូ ID:112

ភ្នំពេញ ៖ យោងតាមសេចក្ដី ជូនដំណឹង របស់គណៈកម្មការ ផ្ដល់ភាពស្របច្បាប់ ដល់ពលករ កម្ពុជា បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងស្នាក់នៅនិង ធ្វើការនៅប្រទេស ថៃ ដែលពុំទាន់បានមកបញ្ជាក់អត្តសញ្ញាណ (លិខិតឆ្លងដែនPP លិខិតធ្វើដំណើរTD ប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេសOCWC) ឲ្យប្រញាប់រួសរាន់មកធ្វើការ បញ្ជាក់ជាមួយ ក្រុមការងារអន្តរក្រសួង ចល័តរបស់គណៈកម្មការ ផ្ដល់ភាពស្រប់ច្បាប់ ដែលមានទីតាំង នៅទីក្រុងបាំងកក ខេត្ត ផាធុមថានី ខេត្តរ៉ាក់យ៉ង ប្រទេសថៃ ឲ្យបានត្រឹមថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០១៨។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជា ដែលបានចុះបញ្ជីជាមួយអាជ្ញាធរថៃ តែមិនទាន់បានទទួល ប័ណ្ណមិនមែនសញ្ជាតិថៃ (ប័ណ្ណពណ៌ស៊ីជម្ពូ)និងពលរដ្ឋ ដែលបានបញ្ជាក់អត្តសញ្ញាណរួចហើយ សូមប្រញាប់រួសរាន់ទៅបន្តធ្វើប័ណ្ណ មិនមែនសញ្ជាតិថៃ (ប័ណ្ណពណ៌ស៊ីជម្ពូ)ថ្មី និងស្នើសុំទិដ្ឋាការស្នាក់នៅ និងប័ណ្ណអនុញ្ញាតការងារ ពីការរិយាល័យច្រកចេញចូលតែមួយដែលមានចំនួន ៨០កន្លែង ក្នុងនោះ៤កន្លែង នៅទីក្រុងបាំងកក និង៧៦ នៅតាមបណ្ដាខេត្តទូទាំងប្រទេសថៃ ឲ្យបានត្រឹមថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០១៨។

ក្នុងករណីដែលដែលប្រជាពលរដ្ឋ មានចម្ងល់ក្នុងបញ្ហានេះ សូមទំនាក់ទំនងមក្រុមការងារ គណៈកម្មការផ្ដល់ភាពស្រប់ច្បាប់ តាមប្រព័ន្ធទូរស័ព្ទ លេខ ០៨២ ៤២២ ០០១១,០៨២ ៤២២និង០៨២ ៤២២ ០០៤៤ ៕

website_news/2018040509.txt · Last modified: 2018/05/04 14:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki