website_news:2018040604

ប្រទះឃើញសាកសពបុរសពលករខ្មែរម្នាក់,អណ្តែតទឹកនៅក្បែរកំពុង់ផែរទូកខេត្ដត្រាត

http://www.pheaktraprak.com June 3, 2018

កាលពីវេលាម៉ោង១០:០០ព្រឹក ថ្ងៃអាទិត្យ ទី០៣ ខែមិថុនា ឆ្នាំ២០១៨ មានករណីប្រទះឃើញសាកសពបុរសពលករខ្មែរម្នាក់ ត្រូវបានគេស្គាល់ឈ្មោះ ភឿន ភូ អាយុ ៣៨ឆ្នាំ ជាកម្មករធ្វើការលើទូកនេសាទត្រីនៅក្នុងខេត្ដត្រាត ត្រូវបានគេប្រទះឃើញស្លាប់អណ្តែតទឹកនៅក្បែរកំពង់ផែរសិនប្រាក់សឺតស្ថិតនៅក្នុងខេត្តត្រាតប្រទេសថៃ ។ យោងតាមប្រភពបឋមពីសមត្ថកិច្ចបានសន្និដ្ឋានថាអ្នកស្លាប់ប្រហែលជាធ្លាក់ទឹកលង់ស្លាប់ បច្ចុប្បន្នសាកសពអ្នកស្លាប់ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅមន្ទីរពេទ្យ ដើម្បីធ្វើការកោសល្យវិច័យរកមូលហេតុនៃការស្លាប់បាត់បង់ជីវិត។

website_news/2018040604.txt · Last modified: 2018/06/04 13:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki