website_news:2018040702

ត្រៀមបញ្ជូនពលករខុសច្បាប់ចំនួន 22នាក់ទៅតុលាការ

http://www.khmerlabour.com/ ប្រភព Khmerlabour 03-07-2018

យោងតាមប្រសាសន៍របស់លោក អនុរ៉ាត ទុត្យារ៉ាត់អគ្គនាយកដ្ឋាននៃក្រសួងការងារថៃ បានមានប្រសាសន៍កាលពីថ្ងៃទី02 ខែកក្កដា ឆ្នាំ2018 ម្សិលមិញនេះបានអោយដឹងអាជ្ញាធរថៃត្រៀមបញ្ជូនខ្លួនពលករខុសច្បាប់ចំនួន22នាក់ ទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់រួចបញ្ជូនអោយទៅប្រទេសរបស់គេវិញបន្ទាប់ពីកម្លាំងសមត្ថកិច្ចចម្រុះថៃបានបើកយុទ្ធនាការបង្ក្រាបពលករខុសច្បាប់លើកដំបូងកាលថ្ងៃទី01 ខែកក្កដាកន្លងទៅតាមនិតិវិធីច្បាប់គ្រប់គ្រងពលករបរទេសឆ្នាំ2018។

គួរបញ្ជាក់ផងដែរថាចាប់ពីថ្ងៃទី01 ខែកក្កដា ឆ្នាំ2018 ប្រសិនបើរកឃើញពលករបរទេសណា ដែលធ្វើការមិនមានប័ណ្ណអនុញ្ញាតការងារ ឬធ្វើការក្រៅពីសិទ្ធិដែលអាចធ្វើបាន នឹងត្រូវទទួលការផាកពិន័យជាទឹកប្រាក់ចាប់ពី ៥,០០០បាត ទៅ ៥០,០០០បាត ហើយនៅពេលពលករបរទេសបង់ប្រាក់ពិន័យហើយ ពលករនោះនឹងត្រូវបញ្ជូនត្រឡប់មកប្រទេសកំណើតវិញ ដោយហាមមិនឱ្យសុំធ្វើការនៅប្រទេសថៃ រយៈពេល២ ឆ្នាំ គិតចាប់ពីថ្ងៃទទួលការផាកពិន័យ។ ចំណែក និយោជកណាដែលប្រើប្រាស់ពលករបរទេសដែលមិនមានប័ណ្ណអនុញ្ញាតការងារ នឹងត្រូវទទួលការពិន័យជាទឹកប្រាក់ ពី ១០,០០០ ទៅ ១០០,០០០បាត ក្នុងពលករម្នាក់ ហើយបើនិយោជកនោះ ប្រព្រឹត្តកំហុសដដែល នឹងត្រូវទទួលទោស ដាក់ពន្ធធនាគារ ចំនួន ១ឆ្នាំ ឬពិន័យជាទឹកប្រាក់ ពី ៥០,០០០បាត ទៅ ២០០,០០០បាត ក្នុងពលករម្នាក់ និងបញ្ឈប់មិនឱ្យជួលពលករបរទេសរយៈពេល ៣ឆ្នាំ។ បើសិនជាពលករបរទេសទាំង៣ សញ្ជាតិដែលមានបំណងចង់មកធ្វើការនៅក្នុងប្រទេសថៃ គឺត្រូវតែចូលមកធ្វើការតាមរយៈអនុស្សរណៈនៃការយោគយល់គ្នា MOUតែប៉ុណ្ណោះ។ ប្រភពពី÷matichon

website_news/2018040702.txt · Last modified: 2018/07/04 13:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki