website_news:2018041203

នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ ដឹកនាំប្រតិភូរបស់អគ្គស្នងការនគរបាលជាតិប្រជុំពិភាក្សាជាមួយលោកBretl Dicksonប្រធានគំរោងអង្កការIOMរបស់ប្រទេសកាណាដា

http://cambodiapolice.com/policekh/ 5:49 pm 3 ធ្នូ 2018

បាត់ដំបង៖ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្នាក់ការប៉ុស្តិ៍នគរបាលច្រកទ្វារតំបន់អូរអន្លក់ ព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិនិងជាប្រធាននាយកដ្ឋានកណ្តាលនគរ បាលព្រំ ដែនបានដឹកនាំប្រតិភូរបស់អគ្គស្នងការនគរបាលជាតិ រួមជាមួយលោកមេបញ្ជា ការរងប្រចាំភូមិភាគទី៥ លោក ស្នងការរងខេត្ត លោកមេបញ្ជាការវរៈ ៨១៩ លោកនាយប៉ុស្តិ៍ច្រកទ្វារតំបន់អូរអន្លក់ និងអូររំដួល ជួបប្រជុំពិភាក្សាជាមួយលោកBretl Dicksonប្រធានគំរោងអង្កការIOMរបស់ប្រទេសកាណាដាប្រចាំនៅប្រទេសកម្ពុជាក្នុងគោលបំណងស្វែង យល់ អំពីលំហូរចំណាកស្រុកប្រជាពល រដ្ឋខ្មែរតាមតំបន់ព្រំដែនកម្ពុជា-ថៃក្នុងភូមិ សាស្ត្រខេត្តបាត់ដំបងក្នុងគោលបំណងដើម្បីហ្វឹកហ្វឺនមុខជំនាញបច្ចេកទេសផ្នែកប្រពន្ធ័ទិន្នយ័ដល់កងកម្លាំងនគរបាលដើម្បីងាយស្រួលក្នុងការក្តាបតាមដាននិងត្រួតពិនិត្យការលំហូរចំណាកស្រុករបស់ប្រជាពលរដ្ឋអោយបានច្បាស់លាស់។

ជាកិច្ចឆ្លើយតបនាយឧត្តមសេនីយ៍អគ្គស្នង ការរងនគរបាលជាតិបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់តំណាងអង្គការ IOMដែលមានគំរោងជួយបណ្តុះបណ្តាលធនធានមនុស្សផ្នែកប្រពន្ធ័ទិន្នយ័ផ្នែកបច្ចេកទេសដល់នគរបាលកម្ពុជានាពេលនេះអោយទទួលបាននូវប្រសិទ្ធភាព៕

website_news/2018041203.txt · Last modified: 2018/12/04 13:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki