website_news:2018050102

ទើបបែកធ្លាយរឿងថៅកែវ័យក្មេងក្នុងស្រុកត្រពាំងប្រាសាទ គៀងគរពលករឆ្លងដែនទៅថៃ កាប់ឈើក្រញូងជិតមួយទសវត្ស

http://ann.com.kh/site/news/ ANN ថ្ងៃសុក្រ, 5 ខែមករា 2018 9:27 ព្រឹក

ខេត្តឧត្តមានជ័យ៖ សកម្មភាពពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃកាប់ឈើក្រញូងនៅតែបន្តឥតឈប់ឈរដោយគ្មានសមត្ថកិច្ចឬអាជ្ញាធម៌ណាទប់ស្កាត់ និងបង្រ្កាបឡើយ។ នេះបើយោងតាមសេចក្តីរាយការណ៍ពីឃុំអូស្វាយ ស្រុកត្រពាំងប្រសាទ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា បច្ចុប្បន្ននេះបទល្មើសឈើក្រញូងនៅតែមានភាពគរគ្រឹកគគ្រេដោយធ្វើការប្រមូលទិញ និងគៀងគរពលករឆ្លងដែនយ៉ាងអនាធិបតេយ្យពីសំណាក់ក្រុមឈ្មួញដុះស្លែក្រាក់ៗនៅតំបន់ផ្លូវយុទ្ធសាស្ត្រសម៌ភូមិមុខទិសទីពីស្រុកត្រពាំងប្រាសាទ។ ថៅកែដែលធ្វើសកម្មភាពខាងលើត្រូវបានគេស្គាល់ទី១ ឈ្មោះ ហង្ស ជាប្រជាការពារភូមិ ទី២ឈ្មោះ ប្រុស អ្នកទាំងពីររស់នៅភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ។

ពួកគេធ្វើការប្រមូលទិញឈើក្រញូង និងគៀងគរពលករឆ្លងដែនជាច្រើនឆ្នាំមកហើយមិនដែលត្រូវបានបង្ក្រាបពីសមត្ថកិច្ចម្តងណាឡើយ។ ស្រាប់តែពេលនេះបែកធ្លាយពីពលករថាឈ្មោះឈ្មួញឈើក្រញូងទាំងពីរនាក់ខាងលើជាថៅកែប្រមូលទិញ និងដាក់ទុនឲ្យពួកគាត់ឆ្លងដែនទៅប្រទេសថៃលួចកាប់ឈើក្រញូងយកមកលក់ឲ្យថៅកែខាងលើ។

ប្រភពពីសមត្ថកិច្ចតូចតាចបានលួចខ្សឹបប្រាប់ថា ថៅកែវ័យក្មេងទាំងពីររូបខាងលើរកស៊ីឈើក្រញូងជិត១០ឆ្នាំមកហើយតាំងពីបាតដៃទទេរហូតមកដល់បច្ចុប្បន្ននេះគេមានផ្ទះថ្ម និងរថយន្តទំនើបជិះក៏ដោយសារមុខជំនួញខាងលើនោះផងដែរ បើនិយាយអំពីសមត្ថកិច្ចដែលឈរជើងនៅតំបន់នោះមិនអាចបន្ទោសពួកគាត់បានឡើយដោយឈ្មួញទាំងពីរូបនេះមានខ្សែធំណាស់ទើបពួកគាត់មិនហ៊ានបង្ក្រាប។

ពាក់ព័ន្ឋករណីនេះភ្នាក់ងារយើងមិនអាចសុំការបំភ្លឺពីឈ្មោះ ប្រុស និងឈ្មោះ ហង្ស បានទេ។ ចំណែកលោក ស៊ុនប៊ូរ៉ាន់ មេបញ្ជាការយោធាសឹករងស្រុកត្រពាំងប្រាសាទ ក៏មិនអាចទំនាក់ទំនងបានដែរ។

ដោយឡែកលោក អ៊ុន រីម នាយប៉ុស្តិ៍នគបាលរដ្ឌបាលឃុំអូរស្វាយ បានឲ្យដឹងថា បញ្ហាខាងលើលោកកំពុងធ្វើការស្រាវជ្រាវរកការពិត៕ អត្ថបទដោយ៖ ឱម សារឿន

website_news/2018050102.txt · Last modified: 2018/01/05 15:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki