website_news:2018050104

ក្រសួងការងារថៃ និងចាត់វិធានការយ៉ាងដាច់ខាតចំពោះ អាជ្ញាធរថៃដែលជំរិតទារប្រាក់ពីពលករ

www.pheaktraprak.com ដំណឹងពលករខ្មែរ January 5, 2018

រដ្ឋមន្ត្រីក្រសួងការងារថៃ ប្រកាសចាត់វិធានការចំពោះ យ៉ាងដាច់ខាតចំពោះអាជ្ញាធរថៃដែល ជាប់ពាក់ព័ន្ធនឹងករណីជួញដូរមនុស្សនិងជំរិតទារប្រាក់ពីពលករស្របច្បាប់។ លោអាដុល សែងសិងកែវ រដ្ឋមន្ត្រីក្រសួងការងារថៃ បានប្រកាសចាត់វិធានការយ៉ាងដាច់ខាតចំពោះកម្លាំងអាជ្ញាធរថៃ, សម្ថកិច្ចតម្រួត, ទាហានថៃ,ដែលជាប់ពាក់ព័ន្ធនឹងករណីអំពើជួញដូរមនុស្សឬជំរិតយកប្រាក់ពីពលករបរទេសគ្រប់កណីទាំងអស់។

កាលពីថ្ងៃព្រហស្បតិ៍ទី០៤ ខែមករា ឆ្នាំ២០១៨នេះ លោករដ្ឋមន្ត្រីក្រសួងការងារថៃបានកិច្ចប្រជុំត្រីភាគី ពិភាក្សាលើបញ្ហាអំពើជួញដូរមនុស្សនិងបញ្ហាពលករចំណាកខុសច្បាប់នៅក្នុងប្រទេសថៃ។ ក្នុងកិច្ចប្រជុំនេះដែរលោករដ្ឋមន្ត្រីក្រសួងការងារថៃបានព្រមានចាត់វិធានការយ៉ាងដាច់ចំពោះមន្ត្រីខិលខូចដែលតែងប្រព្រឹត្តិអំពើល្មើសច្បាប់ជំរិតទារប្រាក់ពីពលករដែលមានឯកសារស្របច្បាប់ ហើយក្នុងនោះដែរលោករដ្ឋមន្ត្រីបានអំពាវនាវឲ្យថៅកែថៃឬពលករដែលរងគ្រោះដោយសារករណីសម្ថកិច្ចថៃជំរិតទារប្រាក់និងអំពើជួញដូរមនុស្ស ឲ្យនាំភស្តុតាងយកទៅប្រគល់ជូនអាជ្ញាធរមានមានសម្ថកិច្ច ឬភ្នាក់ងារដែលពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់លើមន្ត្រីបំពាន់ច្បាប់អស់ទាំងនោះ។

website_news/2018050104.txt · Last modified: 2018/01/05 15:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki