website_news:2018050105

រដ្ឋមន្ត្រី(ក.ង) ប្រជុំពិភាក្សាបញ្ហាជួញដូរមនុស្សខុសច្បាប់

www.pheaktraprak.com ដំណឹងពលករខ្មែរ January 4, 2018

រដ្ឋមន្ត្រីក្រសួងការងារថៃ បើកកិច្ចប្រជុំដោះស្រាយបញ្ហាបទល្មើសការជួញដូរមនុស្ស ព្រមទាំងជួយអន្តរាគមន៍ដល់ជនរងគ្រោះដោយសារអំពើការជួញដូរមនុស្សខុសច្បាប់។ កាលពីថ្ងៃព្រហស្បតិ៍ទី០៤ ខែមករា ឆ្នាំ២០១៨ នេះ លោកឧត្តមសេនីយ៍ Adul Sangsingkeo រដ្ឋមន្ត្រីក្រសួងការងារថៃ បានបើកកិច្ចប្រជុំពិភាក្សាលើបញ្ហាជួញដូរមនុស្ស។ កិច្ចប្រជុំនេះបានព្រមព្រៀងកែសម្រួលផែនការសកម្មភាពជំរុញនិងកំណែទម្រង់ដោះស្រាយការជួញដូរមនុស្សនិងពលកម្មខុសច្បាប់។ ដោយផ្តោតលើការជំរុញសកម្មភាពសំខាន់ៗដូចជារៀបចំនិងគ្រប់គ្រងពលករបរទេស ការពន្លឿនការត្រួតពិនិត្យករណីជួញដូរមនុស្សនិងករណីពាក់ព័ន្ធ ធ្វើឱ្យប្រសើរឡើងនូវការត្រួតពិនិត្យការងារដោយស្តង់ដារអន្តរជាតិ រួមទាំងការបង្កើតយន្តការដើម្បីការពារជនរងគ្រោះនៃការជួញដូរមនុស្សនិងពលកម្មខុសច្បាប់។ ព្រមក៏ផ្តល់នូវផែនការសកម្មភាពថ្មីផងដែរស្របជាមួយប្រទេសថៃនិងសហភាពអឺរ៉ុប (ក្នុងផែនការងារ) ។

website_news/2018050105.txt · Last modified: 2018/01/05 16:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki