website_news:2018050201

បើកវគ្គបណ្តុះបណ្តាលយុទ្ធវិធីប្រតិបត្តិការ និងការប្រើប្រាស់អាវុធ

http://cambodiapolice.com/ 10:37 am 5 កុម្ភះ 2018

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជន មានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីយុទ្ធវិធី ប្រតិបត្តិការ និងការប្រើប្រាស់អាវុធ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ,លោក អេរិច មេលឌ្រីម នាយកផ្នែកស៊ើបអង្កេត នៃអង្គការមេត្រីអន្តរជាតិ និងលោក រ៉ូបឺត ស្តេតុន នាយកបណ្តុះបណ្តាលប៉ូលីសអន្តរជាតិ ប្រតិបត្តិការ យុទ្ធវិធី និងប្រឆាំងភេរវកម្ម នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ ប្រធាននាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នង ការនគរបាលជាតិ បានមានប្រសាសន៍ថា វគ្គសិក្សានេះ យើងធ្លាប់ បានសិក្សាជាច្រើនលើករួចមកហើយ ក្នុងការបំពេញចំណេះដឹង បន្ថែមដល់នាយនគរបាលកម្ពុជា ពិសេសនាយកដ្ឋានប្រឆាំងការ ជួញដូរមនុស្ស ក៏ដូចជាអង្គការ AIMSWAT បានយកចិត្តទុកដាក់លើ ការងារស៊ើបអង្កេត ប្រមូលព័ត៌មានរួមគ្នា ទើបទទួលបានលទ្ធផល តែហេតុអ្វីបានជាយើងនៅតែបន្តបើកវគ្គនេះជាបន្តបន្ទាប់ ? ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ ប្រធាននាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានប្រសាសន៍ ទៀតថា ការបំពេញសមត្ថភាព ការទទួលខុសត្រូវរបៀបរបប ក្នុងការធ្វើការងារ ការបង្ក្រាបបទល្មើសជាក់ស្តែង យើងត្រូវតែ បំពេញបន្ថែម ព្រោះថាមានតែការធ្វើផងនិងរៀនសូត្រដកពិសោធន៍ ផង ទើបយើងទទួលបាននូវលទ្ធផលល្អក្នុងកិច្ចប្រតិបត្តិការ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ ប្រធាននាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានប្រសាសន៍ ទៀតថា អាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ បានប្តូររូបភាពចំហមក ជាការលួចលាក់ ហើយជ្រកក្រោមរូបភាពស្របច្បាប់ដូចជា ៖ ហាង ម៉ាស្យា កោសជប់ ខារ៉ាអូខេ ហាងលក់កាហ្វេ ហាងអ៊ុតសក់ ផ្ទះសំណាក់ និងសណ្ឋាគារ និងបានប្តូរពីកន្លែងទីប្រជុំជនទៅតំបន់ ជាយរាជធានី និងខេត្តកណ្តាល រួមទាំងបណ្តាខេត្តជាប់ប្រំដែន ដែលមានជីវភាពរីកចម្រើន ។ ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីយុទ្ធវិធីប្រតិបត្តិការ និងការប្រើប្រាស់អាវុធនេះ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយមានសិក្ខាកាមចូលរួមចំនួន ២០ នាក់ ៕

website_news/2018050201.txt · Last modified: 2018/02/05 13:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki