website_news:2018050203

ពលករខ្មែរ ៣០នាក់ ត្រូវបានអាជ្ញាធរខេត្ត ស៊ិនបុរី ចាប់ទារអោយបង់ ៩០០,០០០ បាត ជាថ្នូរនិងការដោះលែងអោយមានសេរីភាព

http://peoplenews.asia/ ដោយ ៖ សុខ សាន្ត ថ្ងៃទី04 ខែ02 ឆ្នាំ2018 ម៉ោង 9:10 PM

តាមរយះ បណ្តាញសង្គមហ្វេសបុក បានបញ្ជាក់ថាពលករ ចំនួន៣០នាក់ត្រូវបានអាជ្ញាធរប្រទេសថៃ ចាប់ខ្លូនខណះដែលកំពុធ្វើការនៅក្នុងវិស័យសំណង់ នៅខេត្តស៊ិនបុរីប្រទេសថៃ ដោយទារអោយបង់ ៩០០,០០០ បាត ជាថ្នូរនឹងការដោះលែងអោយមានសេរីភាព ។

តាមការបញ្ជាក់ពីពលករដែលត្រូវបានចាប់ខ្លួនបញ្ជាក់ថា ពូកគាត់ទាំងអស់គឺសុទ្ធតែបានបំពេញបណ័្ណស្នាក់នៅនិងធ្វើការស្របច្បាប់នៅក្នុងប្រទេសថៃរួចអស់ហើយនាពេលកន្លងមក។ដោយគ្មានជំរើស ក្នុងការដោះស្រាយលុយជាមួយអាជ្ញាធរប៉ូលីសនៅខេត្តស៊ិនបុរី ប្រទេសថៃ គឺកំពុងបន្តឃុំខ្លួននៅឡើយ ហើយថ្ងៃស្អែក ទី4 ខែកុម្ភះ នេះគេនឹងបញ្ជូនទៅឃុំខ្លួននៅគុកធំហើយ។ តាមការអោយដឹងពីពលករដែលកំពុងឃុំខ្លួនបានបញ្ជាក់ថារហូតមកដល់ពេលនេះ ពុំមានស្ថាប័ន ឬស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃមកជួយអន្តរាគមន៍នៅឡើយទេ។ សូមអំពាវនាវដល់ស្ថានទូតខ្មែរប្រចាំ នៅ ប្រទសថៃមេត្តាជួយដោះស្រាយផងចុះ។មិនអាចសមការបំភ្លឺពីស្ថានទូតខ្មែរនៅប្រទេសថៃបានទេជុំវិញករណីនេះ ។

website_news/2018050203.txt · Last modified: 2018/02/07 17:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki