website_news:2018050205

សេចក្ដីជូនដំណឹងរបស់ស្ថានទូកម្ពុជា ប្រចាំប្រទេសថៃ

https://www.facebook.com/Royal-Embassy-of-Cambodia-in-Bangkok February 3 at 6:48pm

ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏ សូមជូនដំណឹងដល់ បងប្អូនពលករកម្ពុជាដែលកាន់ប័ណ្ណមិនមែនសញ្ជាតិថៃ (ប័ណ្ណព័ណ៌ស៊ីជំពូ) លិខិតបញ្ជាក់ទំនាក់ទំនងរវាងពលករនិងនិយោជក និងសៀវភៅធ្វើការផ្នែកនេសាទ (seabook) ដែលកំពុងធ្វើការ និងស្នាក់នៅប្រទេសថៃ មេត្តាជ្រាបថា អាជ្ញាធរថៃ នឹងបើកដំណើរការការិយាល័យចក្រចេញចូលតែមួយទូទាំងប្រទេស ចំនួន ៧៦ កន្លែង ដើម្បីបន្តសុពលភាពការស្នាក់នៅ និងធ្វើការ ជូនដល់បងប្អូនពលករកម្ពុជារហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៨។

សូមបងប្អូនពលករកម្ពុជាប្រញាប់រួសរាន់ ទៅចុះឈ្មោះពន្យា សុពលភាពការស្នាក់នៅ និងធ្វើការ នៅតាមការិយាល័យច្រកចេញចូលតែមួយ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តដែលបងប្អូនធ្វើការ ចាប់ពីថ្ងៃទី ៥ ខែកុម្ភៈ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៨។ សូមបងប្អូនពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ មេត្តាជ្រាបជាព័ត៌មាន និងជួយផ្សព្វផ្សាយបន្ត។ សូមអគុណ

website_news/2018050205.txt · Last modified: 2018/02/05 14:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki