website_news:2018050206

ឃាត់ខ្លួនពលករខ្មែរ 40នាក់ បន្ទាប់ពីទិញលេខរៀងក្លែងក្លាយយកទៅធ្វើប៉ាស្ព័រ

http://www.prakpheaktra.com February 5, 2018

កម្លាំងអាជ្ញាធរតម្រួតខេត្តរ៉ាក់យ៉ងបានធ្វើការឃាត់ខ្លួនពលករខ្មែរប្រមាណជាង 40នាក់ បន្ទាប់ពីយកលេខរៀងក្លែងក្លាយមកត្រួតសញ្ជាតិធ្វើប៉ាស្ព័រនៅការិយាល័យសូន្យម៉ាយ៉ង។ កាលពីថ្ងៃសៅរ៍ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅមានករណីពលករខ្មែរប្រមាណជាង 40នាក់ត្រូវកម្លាំងអាជ្ញាធរតម្រួតខេត្តរ៉ាក់យ៉ង ប្រទេសថៃឃាត់ខ្លួន យោង តាមប្រភពម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ Manith Pattaya បានរៀបរាប់អោយដឹងថា ករណីពលករខ្មែរចំនួន 40នាក់ បាននាំយកលេខរៀងក្លែងក្លាយទៅត្រួតសញ្ជាតិធ្វើប៉ាស្ព័រនោះ បានកើតឡើងនៅវេលាម៉ោង០២រសៀលស្ថិតនៅក្នុងទីតាំងសូន្យអូថប់ម៉ាយ៉ង បន្ទាប់ពីពលករទាំងអស់នោះបានទិញលេខរៀងត្រួតសញ្ជាតិ ពីរក្រុមអ្នករកស៊ីរត់លេខរៀងហើយត្រូវភ្នាក់ងារធ្វើប៉ាស្ព័រនៅក្នុងសូន្យត្រួតពិនិត្យដឹងថា លេខរៀងដែលពលករទាំងអស់នោះយកមកធ្វើមិនមែនជាលេខរៀងត្រឹមត្រូវ ទើបរាយការណ៍អោយកម្លាំងអាជ្ញាធរតម្រួតខេត្តរ៉ាក់យ៉ងមកនាំខ្លួនពលករខ្មែរទាំងអស់យកទៅធ្វើការសាកសួរនៅអធិការដ្ឋានតម្រួតខេត្ត ដើម្បីស្រាវជ្រាវតាមចាប់ខ្លួនមេខ្លោង ដែលក្លែងបន្លំលេខរៀងយកទៅដាក់ទោសតាមផ្លូវច្បាប់។

website_news/2018050206.txt · Last modified: 2018/02/05 14:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki