website_news:2018050207

ពលរដ្ឋខ្មែរ០២បានស្លាប់និងជាង១០នាក់ទៀតរងរបួសធ្ងន់ ដោយសារឆ្លងដែនខុសច្បាប់ចូលទៅស្វែងរកការងារធ្វើនៅប្រទេសថៃ

http://www.prakpheaktra.com February 2, 2018

ពលរដ្ឋខ្មែរចំណាកស្រុកខុសច្បាប់ចូលមកស្វែងរកការងារធ្វើនៅក្នុងប្រទេសថៃចំនួន០២នាក់ បានស្លាប់បាត់បង់ជីវិត និងជាង១០នាក់ទៀតបានរងរបួសធ្ងន់បន្ទាប់ពីជួបឧបទ្ទវហេតុក្រឡាប់រថយន្តតាមផ្លូវ។ កាលពីវេលាម៉ោង០៤:៣០នាទីទៀបភ្លឺថ្ងៃសុក្រទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីឧបទ្ទវហេតុគ្រោះថ្នាក់ក្រឡាប់រថយន្ត TOYOTA HIREVO ពីរបាងមួយគ្រឿងបណ្តាលឲ្យពលរដ្ឋខ្មែរចំណាកស្រុកចំនួន១៣នាក់បានរងរបួសធ្ងន់។

ហេតុការណ៍ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅលើផ្លូវជាតិបាយផាត់លៀងមឿងត្រង់ចណុចមុខវត្ដប៉ាសួនខ្វាង ស្ថិតក្នុងស្រុកអារញ្ញយាថេត ខេត្តស្រះកែវ ប្រទេសថៃ។ ក្នុងករណីគ្រោះថ្នាក់ដោយឧបទ្ទវហេតុនេះបណ្ដាលឱ្យមានពលរដ្ឋខ្មែរ ចំណាកស្រុកខុសច្បាប់ចំនួនចំនួន 13នាក់បានរងរបួស និងស្លាប់បាត់បង់ជីវិត។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចថៃបានចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុបានឲ្យដឹងថានៅកន្លែងកើតហេតុពលរដ្ឋខ្មែរមិនស្គាល់អត្តសញ្ញាណចំនួន០២នាក់បានស្លាប់បាត់បង់ជីវិតក្នុងនោះមានស្ដ្រី០១នាក់ និងបុរស០១នាក់ បន្ទាប់ពីនោះមានមនុស្សប្រុសស្រីចំនួន១១នាក់ទៀតបានរងរបួសដេកស្រែកពេញផ្លូវ។ បច្ចុប្បន្នជនរងគ្រោះទាំងអស់ត្រូវបានភ្នាក់ងារសង្គ្រោះស្រុកអារញ្ញយាថេត ខេត្តស្រះកែវបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកអារញ្ញ ចំណែកឯបើកបររថយន្តកើតហេតុសមត្ថកិច្ចថៃកំពុងធ្វើការស្រាវជ្រាវចាប់ខ្លួនមកផ្ដន្ទាទោសតាមច្បាប់ផ្លូវច្បាប់។

website_news/2018050207.txt · Last modified: 2018/02/07 17:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki