website_news:2018050209

ស្ងាត់ៗ. អាជ្ញាធរថៃចុះចាប់ពលករធ្វើការខុសច្បាប់បានចំនួន ០៩នាក់

http://www.prakpheaktra.com February 3, 2018

នៅព្រឹកថ្ងៃសៅរ៍ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងអាជ្ញាធរតម្រួតក្រុងប៉ាតាយា ស្រុកបាងឡាម៉ុង ខេត្តឈុនបុរី ប្រទេសថៃ ។ បានបើកកិច្ចព្រឹត្តិការណ៍ចុះបង្ក្រាបពលករបរទេសដែលកំពុងធ្វើការខុសច្បាប់នៅក្នុងតំបន់ទេសចរណ៍ក្រុងប៉ាតាយ៉ា ដើម្បីទប់ស្កាត់បញ្ហាពលករចំណាកខុសច្បាប់ និងអំពើជួញដូរមនុស្ស តាមនយោបាយរបស់អគ្គនាយកដ្ឋានតម្រួត។ ក្នុងកិច្ចព្រឹត្តិបត្រការណ៍ចុះបង្ក្រាបពលករអន្តប្រវេសន៍ធ្វើការខុសច្បាប់លើកនេះកម្លាំងអាជ្ញាធរក្រុងប៉ាតាយា ធ្វើឃាត់ខ្លួនបានពលករចំណាកស្រុកខុសច្បាប់សញ្ជាតិភូមាចំនួន០៨នាក់ និងជនជាតិចិន០១នាក់ ក្រោយពេលឃាត់ខ្លួនពលករខុសច្បាប់ទាំងអស់ ត្រូវកម្លាំងអាជ្ញាធរក្រុងប៉ាតាយាបានបញ្ជូនពលករខុសច្បាប់ទោះទៅកាន់អធិការតម្រួតក្រុងដើម្បីធ្វើការសាកសួរនិងចាត់វិធានការតាមផ្លូវច្បាប់។

ហើយក្នុងនោះដែរលោកអធិការតម្រួតក្រុងប៉ាតាយាបានធ្វើការអំពាវនាវដល់និយោជិកថៃ ដែលកំពុងគ្រប់គ្រងពលករបរទេសសូមអោយពលករធ្វើការអោយត្រូវនិងលក្ខខ័ណ្ឌច្បាប់ការងារ និងហាមទទួលពលករខុសច្បាប់អោយធ្វើការ បើមិនដូច្នេះទេនឹងត្រូវមានទោសចាប់ ឬផាកពិន័យជាប្រាក់ចាប់ពី 400.000បាត ដល់ 800.000បាត។ ដកស្រង់ព័ត៌មាន:naewna

website_news/2018050209.txt · Last modified: 2018/02/07 11:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki