website_news:2018050210

ទីតាំងធ្វើប័ត្រស៊ីជម្ពូ ជូនពលករខ្មែរ,ឡាវ,ភូមាកចាប់ផ្តើមបើកដំណើរការហើយនៅថ្ងៃច័ន្ទនេះ

http://www.prakpheaktra.com February 4, 2018

ដើម្បីភាពងាយស្រួលដល់បងប្អូនពលករកម្ពុជាកំពុងស្នាក់នៅធ្វើការក្នុងប្រទេសថៃ ដែលមិនបានបញ្ជាក់អត្តសញ្ញាណ,ធ្វើវីសា,ពិនិត្យសុខភាព, សុំច្បាប់អនុញ្ញាតការងារ, និងសពុលភាពស្នាក់នៅបន្ដ។ នៅព្រឹកថ្ងៃច័ន្ទទី05 ខែកុម្ភៈ ឆ្នាំ2018 នេះ សូន្យOSS (OneStopService) នឹងចាប់បើកដំណើរការជួយសម្រួលបញ្ហារបស់បងប្អូនពលករខ្មែរដែលដូចការរៀបរាប់ខាងលើ។

ចំពោះបងប្អូនពលករខ្មែរដែលអាចទៅទំនាក់ទំនងធ្វើឯកសារនៅសូន្យOSS (OneStopService) នៅថ្ងៃស្អែកបានរួចមាន៖

1.ពលករកំពុងកាន់ប័ត្រស៊ីជម្ពូធ្វើការនេសាទ និងផ្នែកការងារសមុទ្រ ទាំងមានលិខិតឆ្លង និងប័ត្រស៊ីដាច់01.11.2017។

2.ពលករកំពុងកាន់លិខិតបញ្ជាក់ទំនាក់ទំនង(លុងបៀន)ទាំងមានលិខិតឆ្លងនិងមិនទាន់លិខិតឆ្លងដែន។

3.ពលករកំពុងកាន់ប័ត្រស៊ីជម្ពូមានសពុលភាពផុតកំណត់នៅ31.03.2018 ទាំងមានលិខិតឆ្លងនិងមិនទាន់មាន។

*សេវាកម្មនៅសូន្យOSS (OneStopService) រួមមាន៖

1.ធ្វើប័ត្រស៊ីជម្ពូ

2.ពិនិត្យសុខភាព

3.វ៉ៃត្រាវីសារ

4.ធ្វើច្បាប់អនុញ្ញាតធ្វើការ

អាស្រ័យហេតុនេះ សូមបងប្អូនពលករខ្មែរទាំងអស់ប្រញាប់រួសរាន់អោយថៅកែរបស់បងប្អូនទៅទំនាក់ទំនងមន្ទីរការងារខេត្ត ដើម្បីលេខណាត់ទៅធ្វើប្រវត្តិរូប, ប័ត្រស៊ីជម្ពូ, វីសារការងារ, ច្បាប់អនុញ្ញាតធ្វើការ អោយបានគ្រប់គ្នាៗ នៅការិយាល័យ(OneStopService)ទូទាំងខេត្តក្រុងនៅក្នុងប្រទេសថៃអោយបានត្រឹមត្រូវតាមសេចក្តីប្រកាសរបស់ក្រសួងការងារថៃ។

website_news/2018050210.txt · Last modified: 2018/02/05 14:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki