website_news:2018050303

ពលករខ្មែរ 1នាក់ ត្រូវពលករខ្មែរដូចគ្នាចាក់សម្លាប់នៅមុខបន្ទប់ស្នាក់នៅយ៉ាងអាណោចអាធ័ម

http://www.prakpheaktra.com March 4, 2018

កាលពីរាត្រីថ្ងៃសៅរ៍ទី03 ខែមិនា ឆ្នាំ2018 មានករណីបុរសពលករខ្មែរម្នាក់ធ្វើការសំណង់នៅក្នុងខេត្តនុនថាកបុរី ប្រទេសថៃ ត្រូវកម្មករខ្មែរមួយក្រុមចាក់សម្លាប់នៅមុខបន្ទប់ស្នាក់នៅយ៉ាងអាណោចអាធ័ម។ ករណីអំពើឃាតកម្មនេះបានកើតឡើងនៅមុខបន្ទប់ស្នាក់នៅក្នុងការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅសង្កាត់បាងយ៉ៃស្រុកមឿង ខេត្តនុនថាកបុរី ប្រទេសថៃ។ ជនរងគ្រោះត្រូវគេសម្លាប់មាន ឈ្មោះ ប៉ុនថាន បូ (តុលា) ភេទប្រុស អាយុ 25ឆ្នាំ ស្រុកកំណើតរស់នៅក្នុងខេត្តព្រៃវែង។ ក្រោយពេលកើតហេតុសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចថៃយកទៅរក្សាទុកនៅមន្ទីរពេទ្យ ដើម្បីធ្វើការកោសលវិច័យរួចប្រគល់ជូនសាច់ញាតិអោយយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯជនដៃដល់សម្ថកិច្ចថៃកំពុងធ្វើការតាមស្រាវជ្រាវចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់។ ក្នុងករណីខាងលើនេះដែរមន្ត្រីស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក ប្រទេសថៃ កំពុងធ្វើការទំនាក់ទំនងទៅក្រុមគ្រួសារសពដើម្បីជួយអន្តរាគមន៍ក្នុងការបញ្ជូនសាកសពយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើតរបស់របស់សព។

website_news/2018050303.txt · Last modified: 2018/03/05 14:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki