website_news:2018050305

ប៉ូលីសថៃជួយសង្គ្រោះពកលរខ្មែរត្រូវបានកេញប្រវ័ញ្ចកម្លាំងពលកម្ម

https://wmc.org.kh/ ថ្ងៃសុក្រ ទី២ ខែមីនា ឆ្នាំ២០១៨ធូ វីរៈ

ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់គេហទំព័រវិទ្យុអាស៊ីសេរីភាសាអង់គ្លេសដែលមានការិយាល័យនៅប្រទេសឡាវឲ្យដឹងថាមន្ត្រីនគរបាលថៃនិងអង្គការសង្គមស៊ីវិលបានជួយសង្គ្រោះពលករខ្មែរជាច្រើននាក់ត្រូវបានថៅកែរោងចក្រកេញប្រវ័ញ្ចកម្លាំងពលកម្មក្នុងប្រទេសថៃ។ ការចុះផ្សាយរបស់គេហទំព័រវិទ្យុអាស៊ីសេរី ឲ្យដឹងថា នគរបាលថៃសហការណ៍ជាមួយអ្នកតស៊ូមតិខាងសិទ្ធិការងារបានជួយសង្គ្រោះពលករចំណាក់ស្រុកចំនួន១៩នាក់ ពីរោងចក្រទឹកកកមួយកន្លែងនៅប្រទេសថៃ។ ការជួយសង្គ្រោះពលករនេះធ្វើឡើងបន្ទាប់ពីពលករម្នាក់បានរត់គេចដោយរាយការណ៍ប្រាប់ប៉ូលិសថៃអំពីស្ថានភាពគារងារអាក្រកនៅក្នុងរោងចក្រ។ ក្នុងចំណោមនោះពលករខ្មែរ១៣នាក់និងពលករឡាវ៦នាក់ ហើយខ្លះក្នុងនោះជាពលករស្ថិតក្នុងវ័យជំទងមិនទាន់គ្រប់អាយុធ្វើការត្រូវបានថៅកែបង្ខំឲ្យរស់នៅក្នុងរោងចក្រនិងបង្ខំឲ្យធ្វើការជាច្រើនម៉ោងដោយផ្តល់ប្រាក់ខែតិចតួចបំផុត។ ពលករទាំងនោះក៏រងការគំរាមកំហែងដោយយកកាំបិតចង្អុលមុខពីសន្តិសុខយាមរោងចក្រដែលថៅកែរោងចក្រទឹកកកជួល។

គេហទំព័រនេះបន្តថាពលករទាំងនេះធ្វើក្នុងរោងចក្រអស់រយៈពេល២ឆ្នាំដោយទទួលបានប្រាក់ខែពី១៥០ ទៅ១៧០បាត ស្មើនឹងប្រហែល៥ដុល្លារអាមេរិកក្នុងមួយថ្ងៃ។ ចំណែកពលករជាបុរសទទួលបានប្រាក់ខែពី២២០ទៅ២៧០ បាតស្មើប្រហែល៧ដុល្លារទៅ៩ដុល្លារ។ ក្រុមជួយសង្គ្រោះថាពួកគេត្រូវបានដាក់នៅក្នុងបន្ទប់ហ៊ុព័ទ្ធដោយបន្លាលួស ដើម្បីការពារការរត់គេចខ្លួនហើយបង្ខំឲ្យធ្វើការងារចាប់ពីម៉ោង៥ព្រឹករហូតដល់ម៉ោង៥រសៀលដោយថ្ងៃឈប់សម្រាកមានតែមួយថ្ងៃគតក្នុងខែ។

អ្នកស្រី្ត ឆន សុគន្ធា ប្រធានផ្នែកស្ត្រីនិងកុមារនៃអង្គការសមាគមអាដហុកមើលឃើញថាស្ថានភាពជួញដូរកម្លាំងពលកម្មនិងការជួញដូរមនុស្សដើម្បីនាំទៅធ្វើការនៅប្រទេសក្រៅមិនទាន់មានការថយចុះនោះទេ។ អ្នកស្រី ឆន សុគន្ធា ប្រធានផ្នែកស្ត្រីនិងកុមារនៃអង្គការសមាគមការពារសិទ្ធិមនុស្សអាដហុកសង្កេតឃើញថាប្រជាពលរដ្ឋមានជីវភាពក្រីក្រនិងចំណេះដឹកទាបនៅតែចាញ់ការបោកបញ្ឆោត និងការអូសទាញពីក្រុមមេខ្យល់នាំលក់ទៅក្រៅប្រទេសដោយឃោសនាថាធ្វើការទទួលបានប្រាក់កម្រៃខ្ពស់។ អ្នកស្រីថាម្យ៉ាងអាចមកពីកត្តាតម្រូវការការងារក្នុងស្រុកគ្មានតុល្យាភាពនិងចំនួនប្រជាពលរដ្ឋកម្ពុជាគ្រប់អាយុធ្វើការ។ បើតាមរបាយការណ៍របស់អង្គការសមាគមការពារសិទ្ធិមនុស្សអាដហុកករណីការជួញដូរកម្លាំងពលកម្ម និងជួញដូរមនុស្សទៅក្រៅប្រទេសក្រោមរូបភាពរៀបការដោយបង្ខំក្នុងឆ្នាំ២០១៧នេះមានចំនួនប្រហាក់ប្រហែលឆ្នាំមុនដែរគឺ១៥២ករណី។ ករណីខ្លះធ្ងន់ធ្ងរហូតដល់ជនរងគ្រោះធ្លាក់ខ្លួនឈឺធ្ងន់និងរបួសស្នាមជាដើម។

គេហទំព័រវិទ្យុអាស៊ីសេរីឲ្យដឹងទៀតថាប៉ូលិសសម្រេចចោទប្រកានថៅកែរោងចក្រទឹកកកដោយរំលោភលើ សិទ្ធិការងារកម្មករចំនួន៦ករណីដូចជា ការបង្គាំងទុក ធ្វើការងារហួសម៉ោងតាមច្បាប់កំណត់ ការផ្តល់ប្រាក់ខែទាបនិងការប្រើប្រាស់កម្លាំងពលកម្មរខុសច្បាប់ជាដើម។ បើយោងតាមក្រសួងការងារថៃពលករខ្មែរធ្វើការងារនៅប្រទេសថៃ១លាន២សែននាក់។ គេប៉ានប្រមាណថាពលករបរទេសខុសច្បាប់នៅប្រទេសថៃប្រមាណ២លាននាក់៕

website_news/2018050305.txt · Last modified: 2018/03/05 14:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki