website_news:2018050306

សេចក្ដីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏

https://www.facebook.com/ Royal Embassy of Cambodia in Bangkok 04/03/2018 at 12:46am

ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏ សូមជូនដំណឹងដល់បងប្អូនពលករកម្ពុជាដែលកាន់ប័ណ្ណមិនមែនសញ្ជាតិថៃ (ប័ណ្ណព័ណ៌ស៊ីជំពូ) លិខិតបញ្ជាក់ទំនាក់ទំនងរវាងពលករនិងនិយោជក និងសៀវភៅធ្វើការផ្នែកនេសាទ (seabook) ដែលកំពុងធ្វើការ និងស្នាក់នៅប្រទេសថៃ មេត្តាជ្រាបថា អាជ្ញាធរថៃ នឹងបើកដំណើរការការិយាល័យចក្រចេញចូលតែមួយទូទាំងប្រទេស ដើម្បីបន្តសុពលភាពការស្នាក់នៅ និងធ្វើការ ជូនដល់បងប្អូនពលករកម្ពុជារហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៨។ សូមបងប្អូនពលករកម្ពុជាប្រញាប់រួសរាន់ ទៅចុះឈ្មោះពន្យាសុពលភាពការស្នាក់នៅ និងធ្វើការ នៅតាមការិយាល័យច្រកចេញចូលតែមួយ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តដែលបងប្អូនធ្វើការ ចាប់ពីថ្ងៃទី ៥ ខែកុម្ភៈ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៨។ សូមបងប្អូនពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ មេត្តាជ្រាបជាព័ត៌មាន និងជួយផ្សព្វផ្សាយបន្ត។

website_news/2018050306.txt · Last modified: 2018/03/05 14:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki