website_news:2018050602

បោកថាជាតម្រួត ឆក់លុយពលករខ្មែរ ១៤០០បាត ជិះគេចខ្លួនបាត់”

http://www.pheaktraprak.com June 4, 2018

នារីពលការិនីខ្មែរ០២នាក់ ធ្វើការស្នាក់នៅក្នុងខេត្ដនុនថាក់បុរី ប្រទេសថៃ ត្រូវបានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណជិះម៉ូតូពណ៌ខ្មៅ-ស មួយគ្រឿងមកឈប់ក្បែរដោយអះអាងថាខ្លួនជាតម្រួតថៃ ហើយសុំឆែកមើលប៉ាស្ទ័រនិងការបូបលុយ រួចហូតយកលុយនារីទាំងពីនាក់ចំនួន១៤០០បាត ហើយជិះម៉ូតូគេចខ្លួនបាត់។ ករណីនេះបានកើតឡើងនៅថ្ងៃច័ន្ទទី០៤ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងស្រុកបាងស៊ីមឿង ខេត្តនុនថាក់បុរី ក្រោយកើតហេតុបងប្រុសរបស់នារីរងគ្រោះទាំងពីរនាក់បាននាំទៅដាក់ពាក្យបណ្ដឹងនៅស្ថានីតម្រួតបាងស៊ីមឿង ដើម្បីឲ្យតម្រួតស្វែងរកចាប់ខ្លួន ជនខិលខូចរូបនោះយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ ប្រភពពី÷ข่าวชอง ០៤-០៦-២០១៨

website_news/2018050602.txt · Last modified: 2018/06/05 14:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki