website_news:2018050702

ថៃជួយពលករខ្មែរជាង20នាក់លើទូកនេសាទ

https://www.facebook.com/matemohachunnews/ សារព័ត៌មានមតិមហាជន 04-07-2018

បន្ទាយមានជ័យ៖ ប្រាប់អ្នកយកព័ត៌មាននៅឯមជ្ឈមណ្ឌលសំចតនៃក្រសួងសង្គមកិច្ចអតីតយុវជន និង យុវនិតិសប្បហៅកាត់ថា(កសយក) នៅក្រុងប៉ោយប៉ែតខណៈពេលដែលភាគីថៃធ្វើមាតុភូមិនិវត្តន៌ក្មេងស្រី3នាក់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅព្រឹកថ្ងៃទី4 កក្កដា 2018 ប្រធានមជ្ឈមណ្ឌលសំចតប្រាប់ថាមានពលករខ្មែររងគ្រោះលើទូកនេសាទ 26នាក់ ដែលគេលក់កម្លាំងពលកម្មនៅខេត្តរ៉ាក់យ៉ង ត្រូវបានសមត្ថកិច្ចថៃជួយសង្រ្គោះហើយអាចនិងបញ្ជូនត្រឡប់វិញតាមរយៈក្រសួងសង្គមកិច្ចខ្មែរថៃ នាពេលខាងមុខឆាប់ៗនេះ។ លោកស្រី ឈា ម៉ានិត ប្រធានមជ្ឈមណ្ឌលសំចតបន្តថា ជនរងគ្រោះកម្ពុជាដែលត្រូវបានភាគីថៃធ្វើមាតុភូមិត្រឡប់តាមច្រកទ្វារអន្តរជាតិប៉ោយ ប៉ែត6ខែ ដើមឆ្នាំ2018 មានចំនួន3លើក ស្មើនិង15នាក់។ ដោយឡែកកាលពីឆ្នាំ2017 មានចំនួន48នាក់ ហើយថាជនរងគ្រោះភាគច្រើនគេយកទៅឲ្យសុំទាន និងលក់ផ្កាលើទឹកដីថៃ ហើយត្រូវភាគីថៃជួយសង្រ្គោះ និងធ្វើមាតុភូមិនិវត្តន៌មកកម្ពុជាវិញ។ ដោយមានការយកចិត្តទុកដាក់ពីក្រសួងសង្គមកិច្ច ពិសេសរាជរដ្ឋាភិបាលជនរងគ្រោះទាំងនោះត្រូវបានអង្គការដៃគូរនៅក្នុងខេត្ត និងរាជធានីភ្នំពេញទទួលយកទៅស្នាក់នៅ និងរៀនជំនាញផ្សេងៗ ដើម្បីមានអនាគតល្អទៀតផង៕ ដោយសារុនកញ្ញា

website_news/2018050702.txt · Last modified: 2018/07/05 16:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki