website_news:2018050704

និយោជកដែលមានកម្មករ/ពលករចាប់ពី១នាក់ឡើងទៅ ត្រូវនាំកម្មករ/ពលករចុះឈ្មោះចូលធានាសន្តិសុខសង្គមក្នុងរយៈពេល៣០ថ្ងៃ

https://www.facebook.com/កម្មករឆ្លងដែន 04-07-2018

និយោជកដែលមានកម្មករ/ពលករចាប់ពី១នាក់ឡើងទៅ ត្រូវនាំកម្មករ/ពលករចុះឈ្មោះចូលធានាសន្តិសុខសង្គមក្នុងរយៈពេល៣០ថ្ងៃ។ ហើយកាត់ឈ្មោះចេញពីធានាសន្តិសុខសង្គមនៅពេលដែលកម្មករ/ពលករចេញពីការងារក្នុងរយៈពេល15ថ្ងៃនៃខែបន្ទាប់។ និយោជកមានចេតនាមិននាំកម្មករ/ពលករចុះឈ្មោះចូលធានាសន្តិសុខសង្គមតាមដែលច្បាប់បានកំណត់មានទោសជាប់ពន្ធនាគារមិនលើសពី៦ខែឬផាកពិន័យមិនលើស២០,០០០បាត។ និយោជកមិនបង់លុយចូលគណនីធានាសង្គមទាំងចំណែករបស់ខ្លួនឯងនិងចំណែករបស់កម្មករ/ពលករ ឬបង់មិនគ្រប់តាមដែលច្បាប់បានកំណត់ និយោជកត្រូវបង់បន្ថែម២%/ខែនៃប្រាក់ដែលមិនបានបង់ឬនៃប្រាក់ដែលបង់មិនគ្រប់។ “ចែកគ្នាមើលបងប្អូនកុំអោយគេកុហកយើងបាន”

website_news/2018050704.txt · Last modified: 2018/07/05 16:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki