website_news:2018051101

ពលរដ្ឋខ្មែរចំណាកស្រុក កើនឡើងជាង១,៨លាននាក់ ក្នុងឆមាសទី១

https://thmeythmey.com/ 04, Nov 2018 , 10:03 am

ដោយ: ភួង វ៉ាន់ថា ភ្នំពេញ៖ ពលករខ្មែរចំណាកស្រុកមានការកើនឡើងក្នុងឆមាសទី១ ឆ្នាំ២០១៨ សរុបមានចំនួន ១,៨៣៦ ៦៦៦នាក់។ ពលករចំណាកស្រុកស្របច្បាប់មានចំនួន ១,០៣៩ ៧៩៧ នាក់។ ចំពោះអ្នកដែលចេញទៅធ្វើការមិនស្របច្បាប់មានចំនួន ៧៩៦,៨៦៩នាក់។ នេះបើយោងតាមរបាយការណ៍ប្រឆាំងការជួញដូរមនុស្ស។ ក្នុងរបាយការណ៍បង្ហាញទៀតថា កម្ពុជាបញ្ជូនពលករស្របច្បាប់ទៅធ្វើការក្រៅប្រទេស តាមរយៈក្រុមហ៊ុនឯកជនដែលមានអាជ្ញាប័ណ្ណ និងតាមប្រព័ន្ធអនុគ្រោះមុខរបរ មានចំនួន ២៨, ៩៩២ នាក់ ក្នុងឆ្នាំ២០១៨។ ប្រទេសទាំងនោះរួមមាន ប្រទេសថៃ, ជប៉ុន, សិង្ហបុរី, ហុងកុង, អារ៉ាប៊ីសាអូឌិត, និងប្រទេសកូរ៉េ។

ប្រទេសជប៉ុន ៩៦៤នាក់ ក្នុងនោះស្ត្រី ៤២៤នាក់។ សិង្ហបុរី ចំនួន ១៣៨នាក់ ស្ត្រីទាំងអស់។ ហុងកុង ស្ត្រី ៤១ នាក់។ អារ៉ាប៊ីសាអូឌិត ស្ត្រី ៣ នាក់។ កូរ៉េ ចំនួន ៣,៣២៨ នាក់ ក្នុងនោះស្ត្រី ៧០២ នាក់។ ពលករដែលបានទៅធ្វើការក្នុងប្រទេសថៃ មានចំនួនច្រើនជាងគេ មានចំនួន ២៥,៥១៨ នាក់ ក្នុងនោះស្ត្រី ១០,៧៧០នាក់។ បច្ចុប្បន្នពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃមានចំនួន ជាង ១,៥លាននាក់។ កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបានមានគម្រោងបញ្ជូនពលករខ្មែរចំនួន៥ពាន់នាក់ទៅ បម្រើការងារនៅប្រទេសគុយវ៉ែត នៅឆ្នាំ២០១៩ផងដែរ៕

website_news/2018051101.txt · Last modified: 2018/11/07 11:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki