website_news:2018051203

នារីចិន ១៤៤នាក់ ត្រូវគេបោកតាមបណ្ដាញសង្គម ទៅធ្វើពេស្សាចារនៅសិង្ហបុរី

http://kleykley.sabay.com.kh/ ថ្ងៃទី ០៤ ធ្នូ ២០១៨ ម៉ោង 15:39

ជនសង្ស័យជាង ៣០នាក់ត្រូវបានចាប់ខ្លួន ខណៈប៉ូលិសរកឃើញស្រ្ដីចិន ១៤៤នាក់ ត្រូវបានគេបោកទៅធ្វើពេស្សាចារនៅក្នុងតំបន់ភ្លើងក្រហម ក្នុងប្រទេសសិង្ហបុរី។ នេះបើតាមការប្រកាសរបស់ក្រសួងសន្តិសុខសាធារណៈចិន កាលពីថ្ងៃទី៣ ខែវិច្ឆិកា ២០១៨ ម្សិលមិញ។ ក្រសួងសន្ដិសុខជាតិចិនបញ្ជាក់ថា ប៉ូលិសក្នុងប្រទេសចិន និងសិង្ហបុរីបានរកឃើញក្រុមបងធំ កាលពីខែមីនា ដោយក្រុមបងធំនោះបានប្រើបណ្ដាញសង្គម WeChat និងកម្មវីធីផ្ញើសារផ្សេងទៀត បោកនារីចិនដីគោកជាង ១០០នាក់ ទៅធ្វើពេស្យាចារនៅក្នុងប្រទេសសិង្ហបុរី។ ពេស្សាចារ គឺស្របច្បាប់នៅក្នុងប្រទេសសិង្ហបុរី នៅក្នុងតំបន់ភ្លើងក្រហមដែលអនុញ្ញាតដោយរដ្ឋាភិបាល ប៉ុន្ដែត្រូវបានបញ្ញាត្តិ និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹង។ សិង្ហបុរីហាមមិនឲ្យមានផ្ទះបន ការផ្ដល់សេវាពេស្សាចារនៅតាមទីសាធារណៈ ការផ្សព្វផ្សាយសេវាពេស្យាចារតាមអនឡាញ និងការជ្រើសរើសនារីពេស្សាចារ។

បច្ចុប្បន្ន មានផ្ទះបនដែលទទួលអាជ្ញាបណ្ណ ប្រមាណ ៩០ទីតាំង ដែលកំពុងប្រតិបត្តិការនៅក្នុងតបន់ភ្លើងក្រហម របស់សិង្ហបុរី ប៉ុន្ដែមាននារីរកស៊ីផ្លូវភេទជាច្រើនកំពុងធ្វើការដោយខុសច្បាប់ក្នុងផ្ទះបនដែលពុំមានអាជ្ញាបណ្ណ។ នេះបើតាមការបញ្ជាក់របស់លោកស្រី Vanessa Ho ប្រធានក្រុមតស៊ូមតិសម្រាប់នារីរកស៊ីផ្លូវភេទក្នុងប្រទេសសិង្ហបុរី។ អំឡុងការស៊ើបអង្កេត ប៉ូលិសចិនបានកំណត់មុខសញ្ញាមេជួញដូរមនុស្សចំនួន ២នាក់ ដែលមានឈ្មោះ Zhou និង Zhu វ័យ ២៧ដូចគ្នា នៅក្រុង Lianyungang ខេត្ត Jiangsu ភាគខាងកើតប្រទេសចិន។ ប៉ូលិសចិនបញ្ជាក់ថា ប៉ូលិសចិន និងសិង្ហបុរីបានចាប់ខ្លួនជនសង្ស័យទាំងនោះ នៅថ្ងៃទី២២ ខែវិច្ឆិកា ក្នុងប្រតិបត្តិការរួម នៅក្នុងប្រទេសទាំងពីរ៕ ប្រភព៖ South China Morning Post ប្រែសម្រួល៖ វាសនា

website_news/2018051203.txt · Last modified: 2018/12/05 14:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki