website_news:2018060304

សេចក្តីព្រាងច្បាប់ពរពោះជំនួស នឹងដាក់ទៅក្រសួងពាក់ព័ន្ធ នៅសប្តាហ៍ក្រោយ

https://www.dap-news.com/kh/ អង្គារ, 06 មិនា ២០១៨ 14:23 ដោយ: ស សំណាង ID:014

ភ្នំពេញ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា សេចក្តីព្រាងច្បាប់ស្តីពីការពពោះជំនួស បានពិភាក្សានិងចងក្រងរួចរាល់ហើយ ហើយនឹងបញ្ជូនទៅអន្តរក្រសួង នៅសប្តាហ៍ក្រោយ ហើយក៏បានដាក់ទៅឲ្យលោកស្រី ណារ៉ូ ស្មីត អ្នករាយការណ៍ពិសេសរបស់ អង្គការសហប្រជាជាតិឲ្យពិនិត្យផងដែរ។

ច្បាប់ស្តីពីការ ទប់ស្កាត់ការពរពោះជំនួស ព្រោះដើម្បីការពារកុមារដែលកើតនៅក្នុងផ្ទៃស្ត្រី ដែលគេចង់បាន តែផ្ទុយទៅវិញ ប្រសិនបើមានករណីណាមួយ ដែលមិនក្រតីម្តាយ-ឪពុក ដែលចង់បាននោះ មិនទទួលស្គាល់នឹងពិបាក ព្រោះកូនដែលកើតមក នឹងគ្មានអត្តសញ្ញាណច្បាស់លាស់ ហើយផ្លូវច្បាប់ ពិបាករកឪពុក-ម្តាយពិតប្រាកដ។ សូមបញ្ជាក់ថា ពាក់ព័ន្ធការពរពោះជំនួសនេះ ដោយគ្មានការអនុញ្ញាតនេះ កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការ ចោទប្រកាន់ ស្រ្តីជនជាតិអូស្រ្តាលី និងជនជាតិខ្មែរពីរនាក់ទៀត ពាក់ព័ន្ធករណីពរពោះជំនួសនោះ ចំនួនពីរបទល្មើស តាមមាត្រា៣៣២ និងមាត្រា៦៣២។

ក្នុងពេលដែល បណ្តាប្រទេស ដទៃចេញច្បាប់ បិទមិនឲ្យមានការជួលស្រី្តពរពោះ ដើម្បីកើតកូនជំនួស បណ្តាញជំនួញនេះ បានហូរចូលកម្ពុជា ហើយបង្កើតមេខ្យល់ ឲ្យដើរលួង លោម អូសទាញ ស្ត្រីឲ្យរកស៊ីឈ្នួល ពរពោះជំនួសអ្នកដែល ចង់បានកូន ហើយរហូតដល់ ក្រុមមនុស្សប្រុស ស្រឡាញ់ប្រុសដូចគ្នា ចង់បានកូន ក៏មកកម្ពុជារកកូនដែរ ។ ជំនួញមួយនេះ ធ្វើឲ្យពួកឈ្មួញចំណេញ កប់ពពក អ្នកចង់បានកូន ត្រូវចំណាយ៥ម៉ឺនដុល្លារ ។

អាជ្ញាធរកម្ពុជាធ្លាប់បាន អះអាងថា មិនទាន់មានទិន្នន័យ ពាក់ព័ន្ធចំនួនស្ត្រីកម្ពុជា ដែលកំពុងស៊ីឈ្នួលពពោះជំនួស នេះទេ។ ប៉ុន្តែមានគ្លីនិកមួយត្រូវបាន គេបង្ហើបថា មានស្ត្រី ២៣នាក់ ដែលបានស៊ីឈ្នួល ពរពោះ ហើយ មានក្រុមហ៊ុន លាក់កំបាំង មួយចំនួនទៀត កំពុងជួលស្ត្រីខ្មែរ ផ្តល់សេវាពពោះ ជំនួស ជាថ្នូរនឹងប្រាក់រាប់ពាន់ដុល្លារ៕

website_news/2018060304.txt · Last modified: 2018/03/06 16:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki