website_news:2018060401

ពលករចេញចូលហូរហែ ទោះបីជិតចូលឆ្នាំខ្មែរក៏ដោយ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០១៨ម៉ោង ២៣:៥២ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរទៅមកទឹកដីថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ជាហូរហែបើទោះពេលនេះ កៀកនឹងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិទៅហើយក្តី។ ការវិលត្រលប់របស់បងប្អូនពលករខ្មែរពីដីថៃ ដើម្បីជួបជុំសាច់ញាតិនៅតាមភូមិកំណើតតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែពេលនេះចាប់ផ្តើមមានជាហូរហែ ប៉ុន្តែបើប្រៀបធៀបទៅនឹងឆ្នាំមុនក៏មិនខុសគ្នាប៉ុន្មាននោះទេ គឺមានតិចជាងច្រកទ្វារអន្តរជាតិដូង ក្នុងស្រុកកំរៀងខេត្តបាត់ដំបង។

ថ្វីដ្បិតតែពលករវិលត្រលប់ពីថៃមិនច្រើនតែឆ្នាំនេះវាប្លែកខុសពីបណ្តា ឆ្នាំមុនៗត្រង់ថា ពលករវិលត្រលប់ឆ្នាំនេះភាគច្រើនជាលក្ខណៈគ្រួសារ គឺពលករដែលវិលពីភូមិសាស្ត្រ តាមស្រុកក្នុងខេត្តជាប់ព្រំដែនដូចជា ទៅស៊ីឈ្នួលធ្វើចម្ការ កាប់អំពៅ និងដាំដំណាំឲ្យជនជាតិថៃជាដើម។ ជួបសម្ភាសជាមួយបុរសម្នាក់ក្នុងចំណោមពលករជាច្រើនមានកូនប្រុសស្រីតាមជាប់ជាមួយផងនិយាយថា គាត់មកពីស៊ីឈ្នួលកាប់អំពៅនៅខេត្តស្រះកែវ គាត់ និងពលករផ្សេងៗជាអ្នកខេត្តសៀមរាប។

បើទោះជាបែបនេះក្តីពលករហូរចូទៅធ្វើការលើទឹកដីថៃក្នុងមួយថ្ងៃៗតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតក៏មានជាច្រើនដូចគ្នា។ តំណាងក្រុមហ៊ុននាំពលករទៅធ្វើការលើដីថៃមួយ បានប្រាប់ កោះសន្តិភាព នៅថ្ងៃទី៥ មេសា នេះថា ពលករតាមរយៈក្រុមហ៊ុនរបស់គាត់ចេញទៅថៃថ្ងៃនេះមានចំនួន២៩០នាក់៕

website_news/2018060401.txt · Last modified: 2018/04/06 14:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki