website_news:2018060405

ពលករខុសច្បាប់បញ្ជូនតាមរថយន្តទ្រុងចេញពីថៃមានការខុសពីឆ្នាំមុនៗ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០១៨ម៉ោង ០៩:៥០ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ ៖ នៅជិតចូលឆ្នាំថ្មី ខាងមុខនេះពលករខុសច្បាប់ដែលភាគីថៃបញ្ជូនតាមរថយន្តទ្រុង តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត សម្រាប់មុនពិធីបុណ្យជាតិធំៗ ពិសេសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងខិតជិតចូលមកដល់នៅសល់តែជាង១០ថ្ងៃទៀតនេះ បើប្រៀបធៀបទៅនឹងកៀកពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំមុនៗ គឺខុសគ្នាខ្លាំង នេះបើតាមការឲ្យដឹងពីសមត្ថកិច្ច និងមន្ត្រីបម្រើការងារនៅទីតាំងទទួលពលករបញ្ជូនពីថៃក្នុងក្រុងប៉ោយប៉ែត ។

លោកឱក សំណុក អនុប្រធានការិយាល័យប្រឆាំងការជួញដូរ និងការពារអនិតិជននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យកោះសន្តិភាពដឹងថា កាលពីខែមុនៗចុងឆ្នាំ២០១៧ និងដើមឆ្នាំ២០១៨ ពលករបញ្ជូនពីថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ថ្ងៃខ្លះត្រឹមតែ៥០ទៅ៦០នាក់ ថ្ងៃខ្លះគ្មាន និងថ្ងៃខ្លះជិត១០០នាក់ ។ លោកបន្តថា ទើបរយៈពេលដើមខែមេសា ២០១៨នេះ ពលករបញ្ជូនត្រឡប់មកថ្ងៃខ្លះកើនដល់៣១០នាក់ ថ្ងៃខ្លះត្រឹមជាង២០០នាក់ ។ លោកថា ពេលនេះកាលពីថ្ងៃខែឆ្នាំមុន ជិតពិធីបុណ្យជាតិដូចគ្នា ពលករបញ្ជូនត្រឡប់ក្នុង១ថ្ងៃៗមិនក្រោម៣០០នាក់ឡើយ ហើយថ្ងៃខ្លះរហូតជាង៥០០នាក់ក៏មានដែរ ៕

website_news/2018060405.txt · Last modified: 2018/04/06 15:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki