website_news:2018060406

តម្រួតស្រះកែវចាប់រថយន្តឈ្នួល,ដឹកពលករកម្ពុជាបំរុងចេញផ្លូវកាត់

http://www.pheaktraprak.com/ April 6, 2018

កាលពីថ្ងៃព្រហស្បតិ៍ ទី05 ខែមេសា ឆ្នាំ2018 ម្សិលមិញនេះ កម្លាំងសមត្ថកិច្ចតម្រួតប៉ុស្តិ៍(ណងម៉ាកហ្វាយ) ស្រុកវ៉ាតណាខន ខេត្តស្រះកែវ ប្រទេសថៃ បានធ្វើការឃាត់រថយន្តតូយ៉ូតាតូរីស ពណ៌សមួយគ្រឿង បន្ទាប់ពីសម្ថកិច្ចប្រទះឃើញរថយន្ដខាងលើគួរឲ្យសង្ស័យ ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថារថយន្តតូរីសស៊ីឈ្នួលខាងលើបានស៊ីឈ្នូលដឹកពលករកម្ពុជាចំនួន 11នាក់ ក្នុងរដូវបុណ្យចូលឆ្នាំថ្មី ដោយយកតម្លៃឈ្នួលថ្លៃជាងរថយន្តឈ្នួលប្រចាំ ដោយមានការទំនាក់ទំនងជួលពីពលករកម្ពុជាម្នាក់ ក្នុងការត្រួតពិនិត្យឯសាររបស់ពលករកម្ពុជាទាំងអស់ មានឯកសារលិខិតឆ្លងដែនធ្វើដំណើរត្រឹមត្រូវ ជាធម្មតាពលករមានលិខិតធ្វើដំណើរត្រូវចេញទៅប្រទេសកម្ពុជាតាមរយ:ច្រកព្រំដែនអន្តរជាតិប៉ុណ្ណោះ ដោយមិនអាចចេញតាមច្រកព្រំដែនធម្មជាតិបានដាច់ខាត ក៏ប៉ុន្តែរថយន្តខាងលើបែរជាដឹកពលករទាំងអស់សំម្ដៅទៅតាមច្រកព្រំដែនធម្មជាតិ ស្រុកតាបផាយ៉ា ដោយអាងថាពលករចង់ធ្វើដំណើរចេញតាមច្រកស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កម្លាំងសមត្ថកិច្ចថៃ ចឹងធ្វើការផាកពិន័យអ្នកបើកបររថយន្តខាងលើចំនួនទឹកប្រាក់ 400បាត រួចអោយរថយន្តខាងលើដឹកពលករទាំងអស់ទៅចុះនៅច្រកព្រំដែនអន្តរាជាតិ(ខ្លងលឹក-ប៉ោយប៉ែត)។

website_news/2018060406.txt · Last modified: 2018/04/06 15:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki