website_news:2018060701

នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះបង្ក្រាបទីតាំងធ្វើសរសៃបែបខ្មែរបុរាណ « បាតដៃលាភសំណាង » ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១០នាក់

http://nokorwatnews.com/ ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០១៨

ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសជួញដូរមនុស្ស និងការពារអនិតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដឹកនាំកម្លាំងជាច្រើននាក់ ចុះបង្ក្រាបទីតាំងហាងធ្វើសរសៃបែបខ្មែរបុរាណ « បាតដៃលាភសំណាង » ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១០នាក់ ពាក់ព័ន្ធករណីបង្កាប់បម្រើសេវាផ្លូវភេទកាលពីវេលាម៉ោង៧យប់ថ្ងៃ៥ ខែកក្កដា ឆ្នាំ២០១៨ ស្តិតនៅផ្ទះលេខ៥៦A តាមបណ្ដោយផ្លូវ១៤៦ ក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ការបង្ក្រាបខាងលើនេះដែរមានការសម្របសម្រួលដោយលោក គល ប៊ុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សំបូរ ម៉ាណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជន រួមទាំងកម្លាំងមានសមត្ថកិច្ចមូលដ្នានបានឃាត់ខ្លួនមេការ២នាក់និង មនុស្សប្រុសស្រី ពាក់ព័ន្ធករណីបង្កាប់បម្រើសេវាផ្លូវភេទ ។ ក្នុងនោះដែរ ជាលិទ្ធផល កម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនម្ចាស់ទីតាំងខាងលើ ដកហូតបានស្រោមអនាម័យមួយចំនួនធំ ។ និងបានរំដោះជួយសង្គ្រោះដល់ក្មេងស្រី៤នាក់ ជាបន្តបន្ទាប់ផងដែរ ។

បច្ចុប្បន្នជនសង្ស័យជាម្ចាស់ទីតាំងខាងលើ រួមនិងជនរងគ្រោះ សរុបទាំងអស់៩នាក់ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់នាយកដ្ឋានប្រឆាំងបទល្មើសជួញដូរមនុស្ស និងការពារអនិតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនតុលាការចាត់ការតាមផ្លូវច្បាប់៕ សរស្មី

website_news/2018060701.txt · Last modified: 2018/07/06 14:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki