website_news:2018060702

ជនសង្ស័យម្នាក់ត្រូវចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនពាក់ព័ន្ធករណីជួញដូរមនុស្សទៅប្រទេសចិន

http://cambodiapolice.com/policekh/ 3:29 pm 5 កក្កដា 2018

ត្បូងឃ្មុំ៖ លោក ហៃ ណៃហេង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ បានចេញដីកាបង្គាប់ឲ្យឃុំជនសង្ស័យឈ្មោះ ម៉ូត សារ៉ន ភេទស្រី អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិប្រសិតថ្មី ឃុំគ្រែក ស្រុកពញាគ្រែក ខេត្តត្បូឃ្មុំ ពីបទៈ ការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ប្រព្រឹត្តនៅភូមិត្របែក ឃុំទឹកជ្រៅ ស្រុកតំបែត ខេត្តត្បូងឃ្មុំ កាលពីខែមីនា ឆ្នាំ២០១៨ បទល្មើសព្រហ្មទណ្ឌដែលមានចែងនិងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា១១ នៃច្បាប់ស្តីពីការបង្ក្រាបអំពីជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ។

សូមបញ្ជាក់ថាៈកាលពីថ្ងៃអង្គារ៍ ០៦រោច ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអតិនិជនដឹកនាំលោកស្រីស្នងការរងហៃ ឡាលីន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលក្រែក បានឃាត់ខ្លួនជនសង្ស័យឈ្មោះ មូត សារ៉ន ភេទស្រី អាយុ៦០ឆ្នាំ មានទីលំនៅភូមិ ត្រសិតថ្មីឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ពាក់ព័ន្ធករណីការនាំមនុស្សចេញ មិនស្របច្បាប់ដោយមានគោលដៅទៅប្រទេសចិន ៕

website_news/2018060702.txt · Last modified: 2018/07/06 14:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki