website_news:2018060706

មានសេរីភាពវិញហើយ សូមកុំយកវាសនាខ្លួនទៅធ្វើរឿងបែបហ្នឹងទៀត

https://kohsantepheapdaily.com.kh/ ថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០១៨ ម៉ោង ១៤:៤៤ ឱម សារឿន

ខេត្តឧត្តរមានជ័យ ៖ ក្រុមអាជ្ញាធរថៃបានដោះលេងអ្នកទោសខ្មែរ៣នាក់ឱ្យមានសេរីភាពវិញនាំខ្លួនយកមកប្រគល់ឱ្យអាជ្ញាធរកម្ពុជាតាមមាត់ច្រកទ្វារអន្តរជាតិជាំ ស្ថិតក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ ។ អ្នកទោសខ្មែរដែលជាប់ក្នុងពន្ធធនាគាក្នុងប្រទេសថៃនោះមានទី១-ឈ្មោះ ស៊ីវ ឡូច ភេទប្រុស អាយុ៥៩ឆ្នាំ, ទី២-ឈ្មោះ ង៉ែត ធិ ភេទប្រុស អាយុ៤០ឆ្នាំ និងទី៣-ឈ្មោះ ពោន ខេន ភេទប្រុស អាយុ៤៥ឆ្នាំ ទាំង៣នាក់នេះមានទីលំនៅក្នុងឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត ត្រូវបានទាហានថៃចាប់ខ្លួនថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ ចូលតាមច្រកអូរខ្សាច់ក្រុមអាជ្ញាធរថៃចោទពីបទកាប់ឈើក្រញូងខុសច្បាប់ ត្រូវជាប់គុកនៅស្រុកខាន់តាឡាក់ ខេត្តស៊ីសាកេត ប្រទេសថៃ ។ មន្ត្រីដែលបម្រើការងារនៅមាត់ច្រកទ្វារអន្តរជាតិជាំបានឱ្យដឹងថា ក្រោយពីបានទទួលអ្នកទោសខ្មែរពីក្រុមអាជ្ញាធរថៃរួចមក សមត្ថកិច្ចបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាមិនឱ្យឆ្លងដែនខុសច្បាប់បន្តទៀតរួចឱ្យវិលត្រឡប់ទៅលំនៅឋានវិញនៅក្នុងថ្ងៃដដែល ៕

website_news/2018060706.txt · Last modified: 2018/07/06 16:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki