website_news:2018060801

ក្រសួងការងារបញ្ចេញឈ្មោះក្រុមហ៊ុនដែលបញ្ជូនពលករខ្មែរទៅបរទេស ស្របច្បាប់

http://kleykley.sabay.com.kh/ ថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០១៨ ម៉ោង ១០:៥៧

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីៈ កាលពីថ្ងៃទី២ សីហាកន្លងទៅ បានបញ្ចេញឈ្មោះក្រុមហ៊ុនឯកជន ដែលទទួលបានការអនុញ្ញាតឱ្យធ្វើការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរ ទៅធ្វើការនៅតាមបណ្តាប្រទេសមួយចំនួនដោយស្របច្បាប់ ដូចជា គូវែត ម៉ាឡេស៊ី ថៃ សិង្ហបុរី កាតា ជប៉ុន និងតំបន់រដ្ឋបាលពិសេសហុងកុង។ ក្រសួងបញ្ជាក់ថា រាល់ក្រុមហ៊ុនណា ដែលពុំមានឈ្មោះក្នុងបញ្ជីខាងក្រោមនេះទេ គឺចាត់ទុកថាជាក្រុមហ៊ុនខុសច្បាប់ ដោយក្រសួងបានអំពាវនាវឲ្យសាធារណជន រាយការណ៍ជាបន្ទាន់ទៅទូរសព្ទលេខ ០២៣ ៨៨០ ៤៧៤ និងទំនាក់ទំនងមន្ទីរការងារទាំង២៥ រាជធានី-ខេត្ត នៅរៀងរាល់ម៉ោងធ្វើការ។

website_news/2018060801.txt · Last modified: 2018/08/06 15:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki