website_news:2018060803

បាត់ខ្លួន3ថ្ងៃយុវតីម្នាក់រួចផុតពីការបង្ខាំងទុករបស់ឧក្រិដ្ឋជន

https://www.facebook.com/matemohachunnews/ សារព័ត៌មានមតិមហាជន ថ្ងៃទី០៦ សីហា ឆ្នាំ២០១៨

ភ្នំពេញ៖យុវតីជាសិស្សនៃវិទ្យាលយ័ទួលអំពិលម្នាក់ត្រូវបានជនមិនស្គាល់មុខចាប់ញាត់រថយន្តដឹកយកទៅបង្ខាំងទុកនៅភូមិគ្រិះមួយកន្លែងមិនចាំទីតាំងកាលពី3ថ្ងៃមុន។ បើតាមការរៀបរាប់ពីឪពុកបង្កើតជនរងគ្រោះបានបង្ហើបអោយដឹងថា កូនស្រីរបស់គាត់មានឈ្មោះ ស៊ុម ណាវិន អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២នៃវិទ្យាលយ័ទួលអំពិលស្នាក់នៅភូមិពាមសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញបានចេញពីផ្ទះជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥សេរីឆ្នាំ២០១៣ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1BO. 9927ទៅរៀនគួរកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨នៅវេលាម៉ោង៣និង០០នាទីរសៀលមិនឃើញវិលត្រឡប់មកផ្ទះវិញ។ គាត់បន្តថាលុះវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី៤ ខែសីហាក៏បានទទួលទូរសព្ទ័ពីកូនស្រីគាត់និយាយបានតែ២ទៅ៣ម៉ាត់ស្រែកអោយគាត់ជួយ ស្រាប់តែទូរសព្ទ័បានកាត់ផ្តាច់ប្រពន្ធ័តេទៅវិញលែងចូល។ហើយរូបគាត់ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលព្រៃស និងអាវុធហត្ថខណ្ឌ ចំការមនអោយជួយអន្តរាគមន៏។ ស្រាប់តែនៅវេលាម៉ោង៦យប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ រូបគាត់ក៏បានទទួលទូរសព្ទ័រោទ៏ស្រាប់តែឮសម្លេងកូនស្រីតេមកថាជាលើកទី2អោយគាត់ទៅទទួលនាងនៅប៉ុស្តិនគរបាលបឹងកេងកង២រូបគាត់មានអារម្មណ៏ត្រេកអរយ៉ាងខ្លាំងហើយក៏បានចេញទៅដឹកកូនស្រីតាមការណាត់យកត្រលប់ទៅផ្ទះវិញ។ ខណះពេលបានជួបកូនស្រីគាត់នាងមានសភាពទន់ខ្សោយ និងនិយាយលែងចង់រួចទៅហើយដោយមានអាការះអស់កំលាំងទន់ខ្សោយសូម្បីអង្គុយស្ទើតែមិនចង់កើ ត។ពេលដែលគាត់សួថាមានរឿងអីកើតឡើងយុវតីរងគ្រោះបានឆ្លើយថានាងត្រូវជនមិនស្គាល់មុខចាប់ញាត់ចូលរថយន្តហើយយកទៅបង្ខាំងទុកក្នុងផ្ទះមួយកន្លែងដែលនាងមិនចាំ ឬសហគាល់នៅខណ្ឌចំការមនហើយក៏មានយុវតីជាង១០នាក់ទៀតកំពុងតែត្រូវបានគេបង្ខាំងទុកជាមួយ និងនាងនៅទីនោះដែរ។ដោយយុវតីខាងលើនេះមានសំណាងបានរត់គេចផុតចេញមករួចតែម្នាក់ឯង ហើយក៏បានស្រែកអោយ គេជួយ។ ខណះពេលនេះទាំងកម្លាំងអាវុធហត្ថ និងកម្លាំងនគរបាលកំពុងតែបើកការស្រាវជ្រាវ និងស៊ើបអង្កេតដើម្បីរំដោះក្មេងស្រីចំនួនជាង១០នាក់ទៀតដែលកំពុងតែបង្ខាំងទុកបង្អត់បាយបង្អត់ទឹក និងស្វែងរកចាប់ឧក្រិដ្ឋជនខាងលើយកទៅផ្តន្ទារទោសតាមផ្លូវច្បាប់នាពេលឆាប់ៗខាងមុខនេះ៕ ដោយភ្នំព្រឹក

website_news/2018060803.txt · Last modified: 2018/08/06 15:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki