website_news:2018061101

អនិច្ចាជីវិតជាពលករ!!! បុរសម្នាក់ជាពលករថៃ ស្ទើរតែបាត់បង់ជីវិតដោយសារតែ

http://vdoamazing.com/ November 6, 2018

ជីវិតជាពលករ រស់នៅចំណាកស្រុក ចាកឆ្ងាយពីប្រទេសកំណើតខ្លួន បងប្អូន សាច់ញាតិ គ្រួសារ ដើម្បីតែលុយ ទើបសំរេចចិត្តធ្វើបែបនេះ ពិតជារឿងមួយដ៏ពិបាកខ្លាំងណាស់ រីឯខ្លួនឯងវិញត្រូវរស់នៅធ្វើការយ៉ាងហត់នឿយ មិនស្គាល់គេ និយាយមិនយល់គ្នា ចង់ទៅណាក៏មិនស្គាល់ផ្លូវ ហើយរកលុយបានហើយនៅតែយកផ្គត់ផ្គង់គ្រួសារមិនទៀត។

ដោយឡែកកាលពី ថ្ងៃ០២ ខែវិច្ឆិកា ឆ្នាំ២០១៨ បងប្រុសម្នាក់ដែលជាពលករនេសាត្រីនៅប្រទេសថៃ គាត់បានជួបឧបទ្ទវហេតុលេចទូកនៅក្នុងសមុទ្រ តែសំណាងហើយបានគេជួយទាន់ បើមើលទៅរូបរាងគាត់គឺពិតជាគួរឲ្យអាណិតខ្លាំងណាស់ នេះហើយជីវិតជាពលករ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Toem Chanthy បានសរសេររៀបរាប់ថា “នៅពេលបងប្អូនបានឃើញជនរួមជាតិយើងដែលធ្លាក់ក្នុងស្ថានភាពបែបនេះ តើបងប្អូនខ្មែរយើងមានអារម្មណ៍យ៉ាងណា? សំរាប់រូបខ្ញុំវិញ បេះដូងស្ទើរតែបែកចេញជាពីរទៅហើយ តើពេលណាទៅទើបពលរដ្នខ្មែរយើងមានជីវភាពដូចប្រទេសដទៃទៅ។ ពលករខ្មែរដែលទៅធ្វើការ នៅក្នងទូកនេសាទថៃ ដោយយកជីវិតទៅប្ដូរ ដើម្បីបានប្រាក់កម្រៃខ្លះយកទៅដោះបំណុលនៅក្នុងគ្រួសារ ប៉ុន្តែជាអកុសលទូករបស់គាត់ ត្រូវបានលិចស្ទើរតែស្លាប់ទៅហើយ តែសំណាងល្អគេជួយទាន់ពេលវេលា។ សូមបញ្ជាក់៖ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃ០២ ខែ១១ ឆ្នាំ២០១៨នៅក្នុងសមុទ្រថៃ”។

website_news/2018061101.txt · Last modified: 2018/11/07 10:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki