website_news:2018061204

បង្ក្រាបកន្លែងរកស៊ីសេវាផ្លូវភេទជ្រកក្រោមផ្លាក ទីតាំងម៉ាស្សាមួយកន្លែង នៅសៀមរាប

http://www.arey-news.com/ (ថ្ងៃទី 06 December 2018 ម៉ោង 9:00 am)

សៀមរាប៖ តាមប្រសាសន៍របស់លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានប្រាប់ឲ្យដឹងថា មុនកម្លាំងធ្វើសកម្មភាព កម្លាំងជំនាញបានចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានថៅកែហាងម៉ាស្សាម្នាក់ឈ្មោះ ហ៊ុន ចាន់សេន ភេទស្រី អាយុ៣២ឆ្នាំ បានឃាត់ខ្លួនបានបញ្ជាលោក កើត វណ្ណារេត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ព្រមទាំងស្ត្រីរកស៊ីផ្លូវភេទបានចំនួន៥នាក់ផងដែរ។

យោងតាមផេក ផ្សព្វផ្សាយអប់រំក្រសូងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានចុះបង្ក្រាបកន្លែងរកស៊ីផ្លូវភេទដែលជ្រកក្រោមផ្លាកទីតាំងម៉ាស្សាយីហោ៨៩៨៩ ក្នុងភូមិខ្នា សង្កាត់ជ្រាច ក្រុមសៀមរាប ខេត្តសៀមរាប។ ក្រោយពីការឃាត់ខ្លួនថៅកែ ម៉ាស្សារួច កម្លាំងជំនាញបានរៀបចំបញ្ជូនស្ត្រីរកស៊ីផ្លូវភេទទាំង៥នាក់ទៅមន្ទីរសង្គមកិច្ចខេត្តដើម្បីអប់រំកែប្រែ និងផ្តល់ជំនាញផ្សេងៗដែលពួកគាត់អាចទទួលយកបានផងដែរ៕

website_news/2018061204.txt · Last modified: 2018/12/06 13:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki