website_news:2018070201

សម្តេចតេជោ រំលឹកអនុសាសន៍៨ចំណុច ដែលជាបញ្ហាចាស់ ត្រូវពិនិត្យមើល

http://www.rasmeinews.com/ February 7, 2018, 12:09 PM

(ភ្នំពេញ) ៖ នៅព្រឹក ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបន្តចុះជួបជាមួយ កម្មករ កម្មការិនីជាង១៥.០០០នាក់មកពីរោងចក្រសហគ្រាសចំនួន៧ នៅតំបន់កប់ស្រូវ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

១- ត្រូវអនុវត្តប្រាក់ខែអប្បបរមា ១៧០ ដុល្លារ ឲ្យបានត្រឹមត្រូវ

២-ត្រូវអនុវត្តការចុះពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋ ចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករ-កម្មការិនីរោងចក្រ រួមទាំងកីឡាករ- កីឡាការិនី ក្រុមប្រឹក្សាភូមិឃុំក៏ត្រូវបាន អនុវត្តន៍ដូចគ្នាជាពិសេស រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារ ត្រូវធ្វើឲ្យបានហ្មត់ចត់ អនុវត្តការជិះរថយន្តក្រុង ដោយមិនគិតថ្លៃ ត្រូវរៀបចំចំណត ឲ្យបានត្រឹមត្រូវ។

៣-ត្រូវអនុវត្តចំពោះស្ត្រីមានផ្ទៃពោះ សំរាលកូននឹងទទួលបាន ពេលវេលាឈប់សម្រាក ពីការងាររយៈពេល៣ខែហើយហើយនៅទទួលបានប្រាក់ខែ១២០% ៤-ត្រូវអនុវត្តការបើកផ្ដល់សាច់ប្រាក់ ចំពោះកម្មការិនីឆ្លងទន្លេ។ សូមកោតសរសើរចំពោះបេឡាជាតិ របបសន្តិសុខសង្គមនិងក្រសួងសេដ្ឋកិច្ច ដែលបានបើកផ្ដល់ជាទៀងទាត់ ដល់កម្មការិនី។ ឥឡូវនេះអង្គការអន្តរជាតិ សរសើរយើង តែយើងមិនត្រូវការឲ្យអ្នកណាសសើរទេ កិច្ចការនេះយើងត្រូវតែធ្វើ ដើម្បីសុខមាលភាព ប្រជាពលរដ្ឋ។

៥-ត្រូវអនុវត្តចំពោះរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព។កម្មករ-កម្មការិនី មិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%ចាប់ពីឆ្នាំ២០១៨នេះតទៅ។ចំណូលចេះតែ កើនចំណាយធ្លាក់ចុះ។

៦-អនុវត្តតាមដាន ជាប្រចាំការអនុវត្តន៍បញ្ហា ទឹក ភ្លើង ត្រូវខិតខំបន្តតទឹកតភ្លើងដល់ផ្ទះរបស់កម្មករ ដែលនៅឆ្ងាយដែលមិនទាន់ទៅដល់ ឲ្យបានគ្រប់គ្រាន់ និងតំលៃផ្ទះជួល កុំឲ្យមានការឡើងថ្លៃ ក្នុងឆ្នាំ២០១៨។

៧-អនុវត្តប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ២០១៩កម្មករ នឹងទទួលបានប្រាក់ចូលនិវត្តន៍ (ប្រាក់រឺត្រែត) ត្រូវអនុវត្តតាមលក្ខខណ្ឌ ឲ្យបានត្រឹមត្រូវមិនមែន ចូលធ្វើការមួយថ្ងៃ មានប្រាក់ចូលសោធននិវត្តន៍នោះទេ ប្រាក់បៀវត្សន៍ដែលចេះតែបន្តឡើងរាល់ឆ្នាំនេះមិនមែនបាន មកពីបក្សប្រឆាំងនោះទេ គឺបានមកពីការខិតខំ របស់រាជរដ្ឋាភិបាលកម្ពុជា។

៨-ត្រូវបន្តយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាផ្សេងៗ ដែលពលករទៅក្រៅ ប្រទេសជួយសម្រួល បែបបទលិខិតបទដ្ឋានផ្លូវច្បាប់នានាដើម្បីទទួលបាន លក្ខខណ្ឌការងារ ល្អប្រសើរ៕ ដោយ៖វិបុល/sn

website_news/2018070201.txt · Last modified: 2018/02/07 14:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki