website_news:2018070202

ឆ្នាំ២០១៧ មានភាពមិនប្រក្រតីតាមព្រំដែនកើតឡើងចំនួន៣៨៨លើក

http://bayontv.com.kh/ 06/02/2018

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិបានបើកសន្និបាតបូកសរុបសភាពការណ៍ និងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គមប្រចាំឆ្នាំ២០១៧ និងដាក់ចេញទិសដៅឆ្នាំ២០១៨ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨។ នាយឧត្តមសេនីយ៍ នេត សាវឿន អះអាងថា ស្ថានភាពសន្តិសុខតាមតំបន់ព្រំដែនមានស្ថានភាពស្ងប់ស្ងាត់ល្អ ប៉ុន្តែក៏មានសកម្មភាពមិនប្រក្រតីកើតឡើងចំនួន៣៨៨លើកផងដែរ។ បើតាមរបាយការណ៍របស់អគ្គស្នងការបានបញ្ជាក់ថា បញ្ហាកើតឡើងរវាងព្រំដែនកម្ពុជា និងថៃមានចំនួន៣៦៥លើក កម្ពុជា-វៀតណាម១៥លើក និងកម្ពុជា-ឡាវ ៨លើកក្នុងនោះមានការរំលោភដែនអាកាស ការរាយលួសបន្លា ការរុករានដីធ្វើចំការ ការឈួសឆាយធ្វើផ្លូវជាដើម។ របាយការណ៍បានឱ្យដឹងផងដែរថា ក្នុងឆ្នាំ២០១៧នេះថៃបានចាប់បញ្ជួនពលរដ្ឋខ្មែរត្រឡប់មកវិញចំនួន១៣.៣៩៦នាក់និងសាកសពចំនួន៣៦នាក់

website_news/2018070202.txt · Last modified: 2018/02/07 14:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki