website_news:2018070204

ពលករខ្មែរ២៩នាក់ត្រូវទាហ៊ានឈុតខ្មៅនិងតម្រួតថៃឃាត់ក្នុងខេត្តសឹង្ហបុរី ប្រទេសថៃ

http://cambodiapolice.com/ 2:20 pm 6 កុម្ភះ 2018

បន្ទាយមានជ័យ ៖ ពលករខ្មែរប្រុស.ស្រីចំនួន២៩នាក់ ដែលធ្វើការសំណង់ត្រូវទាហ៊ានឈុតខ្មៅនិងតម្រួតថៃ ឃាត់ខ្លួនកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅការដ្ឋានសំណង់មួយកន្លែងក្នុង ខេត្តសឹង្ហបុរី ប្រទេសថៃ។

ប្រភពព័ត៌មានបានអោយដឹងថា នៅពេលក្រុមសមត្តកិច្ចចម្រុះចុះឃាត់ខ្លួនពលករខ្មែរប្រុស.ស្រីចំនួន២៩នាក់ ឃើញមានកម្លាំងយោធាឈុតខ្មៅថៃ និងតម្រួតយោធារួមជាមួយកម្លាំងនគរបាលអន្តរប្រវេសន៍ថៃ១ក្រុមជាច្រើននាក់ បានចុះឃាត់ខ្លួនពលករខ្មែរកំពុងធ្វើការងារក្នុងការដ្ឋានសំណង់មួយកន្លែង ស្ថិតភូមិបាងម៉ៃ ស្រុកមឿងខេត្តសឹង្ហបុរី ប្រទេសថៃ។ ព័ត៌មានទទួលបានឲ្យដឹងថា ពលករខ្មែរក្រោយពេលកម្លាំងចម្រុះថៃឃាត់ ត្រូវបានបញ្ជូនទៅប៉ូលីសផ្នែកអន្តរប្រវេសន៍ថៃ ដើម្បីធ្វើការពិនិត្យលិខិតស្នាមដោយរកឃើញថា ពលករខ្មែរចំនួន២៩នាក់នេះធ្វើការដោយគ្មានច្បាប់អនុញ្ញាត ពលករធ្វើការខុសច្បាប់មិនបានចុះបញ្ជីធ្វើការងារ ហើយឆ្លងដែនធ្វើការងារដោយខុសច្បាប់ ។

ក្រោយពេលដែលកម្លាំងចម្រុះចាប់ខ្លួនពលករខ្មែរចំនួន២៩នាក់ ចោទប្រកាន់ខុសច្បាប់ ត្រូវបានមន្ត្រីស្ថានទូតកម្ពុជា កំពុងធ្វើការទំនាក់ទំនងជាមួយភាគីថៃ ដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរត្រូវថៃចាប់ខ្លួន ៕

website_news/2018070204.txt · Last modified: 2018/02/07 15:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki